ភ្នំពេញ : សិប្បកម្មផលិតដបជ័រកែ ចេញពីដបជ័រចាស់ៗដែលគេបោះចោល មានទីតាំងនៅក្នុងដីឡូត៍មួយកន្លែង នៅតាមបណ្តោយផ្លូវ៣៦៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃចុះត្រួតពិនិត្យកាលពីវរលាម៉ោង១រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ ដឹកនាំដោយលោកឧត្តមសេនី យ៍ត្រី ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញរងអមសាលា ដំបូង រាជធានីភ្នំពេញ ។
ក្នុងការចុះត្រួតពិនិត្យទីតាំង សិប្បកម្មផលិតដបជ័រនេះដែរកម្លាំងចម្រុះបានអោយម្ចាស់ទីតាំងដែលជាជនជាតិចិនផ្អាក់ការផលិតដបជ័រជាបណ្តោះអាសន្ន និងបានរកឃើញដបជ័រចាស់ៗជាប្រភេទជ័រអេតចាយ ត្រូវថៅកែសិប្បកម្មយកមក កែ ច្នៃចេញជាដបជ័រថ្មីសម្រាប់ច្រកវត្ថុរាវ ។
បន្ទាប់ពីត្រួតពិនិត្យច្បាប់ធ្វើអា ជីវ កម្មមានលក្ខណៈមិនគ្រប់គ្រាន់កម្លាំងចម្រុះបានអោយកម្មករទាំងអស់ការងារបណ្តោះអាសន្ន រង់ចាំមានការសម្រេចនៅពេលក្រោយ ។ ក្នុងនោះដបជ័រមួយចំនួនដែលទើបផលិតរួចគ្មានស្លាកយីហោ និងវត្ថុធាតុដើម សម្រាប់ផលិតចេញជាដបជ័រ យកមកធ្វើការពិសោធន៍នៅក្រសួងមហាផ្ទៃ ។ ដោយឡែកថៅកែសិប្បកម្មជាជនជាតិចិនត្រូវបានបញ្ជូនខ្លួនមកសាកសួរនៅនាយកដ្ឋានប្រឆាំងបទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ។
លោកឧត្តសេនីយ៍ត្រី ឡុង ស្រេង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានអោយដឹងថា ទីតាំងផលិតដបជ័រនេះពុំមានច្បាប់អនុញ្ញាតិត្រឹមត្រូវអោយផលិតដបជ័រនោះទេ ពោលគឺនៅខ្វះចន្លោះក្នុងការបើកសិប្បកម្មផលិតដបជ័រ ។ ឥឡូវនេះដបជ័រមួយចំនួន និងវត្ថុធាតុដើមសម្រាប់ផលិតត្រូវបានយកទៅធ្វើការពិសោធន៍ ហើយម្ចាស់សិប្បកម្មដែលជាជនជាតិចិត្តត្រូវបញ្ជូនខ្លួនទៅកាន់ការិយាល័យសេដ្ឋកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃដើម្បីធ្វើការសាកសួរបន្តនីតិវិធី តែមិនទាន់ដឹងថាត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការឬយ៉ាងណានោះទេ បច្ចុប្បន្នកំពុងសាកសួរធ្វើកំហេតុ ៕ សណ្តោស