សូមនិយាយថាទេចំពោះសាច់សត្វព្រៃ! ក្នុងព្រៃ គ្មានអន្ទាក់, ក្នុងភោជនីយដ្ឋាន គ្មានសាច់សត្វព្រៃ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​បរិស្ថាន​ នៅថ្ងៃចន្ទទី​២៦​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្ពុជា​ នៅតែជាប្រទេសដែលមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក ទោះបីជាចំនួនសត្វទន្សោងនៅលើពិភពលោកធ្លាក់ចុះក៏ដោយ។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ កម្ពុជា​ ត្រូវបានអ្នកជំនាញសត្វព្រៃសន្និដ្ឋានថាមានវត្តមានសត្វទន្សោងប្រមាណ ១៥០០ក្បាលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។

ទន្សោងដែលបងប្អូនបានឃើញនេះត្រូវបានថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងតំបន់អភិរក្សកម្ពុជា។

...

បន្ថែមពីនេះ​ ក្រសួង​បរិស្ថាន​ បានអំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ សូមចូលរួមការពារនិងអភិរក្សសត្វព្រៃទាំងអស់គ្នា និងសូមនិយាយថាទេចំពោះសាច់សត្វព្រៃ! ក្នុងព្រៃ គ្មានអន្ទាក់, ក្នុងភោជនីយដ្ឋាន គ្មានសាច់សត្វព្រៃ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print