រដ្ឋបាលរាជធានីភ្នំពេញមានក្រុម ហ៊ុនចំនួន៣កំពុងប្រតិបត្ដិការ ការងារប្រមូលសំរាមឲ្យបានស្អាត ខណៈសំរាម ៣៧០០តោនក្នុងមួយថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ រាជធានីភ្នំពេញ មានក្រុមហ៊ុន៣ បាននិងកំពុងប្រតិបត្តិការការងាររបស់ខ្លួនលើការប្រមូលនិងដឹកជញ្ជូនសំរាមអោយបានស្អាត នៅក្នុងរាជធានីភ្នំពេញ ដោយក្នុងមួយថ្ងៃក្រុមហ៊ុនទាំង៣នេះ បានប្រមូលនិងដឹកជញ្ជូនសំរាមបានប្រមាណ ៣៧០០តោនក្នុងមួយថ្ងៃ ខណៈដែលកាលពីមុនការប្រមូលនិងដឹកជញ្ជូនសំរាម បានត្រឹមតែ ២៧០០តោនប៉ុណ្ណោះ ក្នុងមួយថ្ងៃ ។

  នេះជាការបញ្ជាក់អោយដឹងពីលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ខណៈ លោកបានចូលរួម ក្នុងពិធី.    សំណេះសំណាល និងចែកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ជូនដល់កម្មករ-កម្មការនី នៃក្រុមហ៊ុនប្រមូលសំរាមទាំង០៣ នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ។

      លោកម៉ប់ សារិន ក្រុមហ៊ុនចំនួន០៣ ត្រូវបានជ្រើសរើស ហើយបានចាប់ផ្តើមប្រតិបត្តិការការងាររបស់ខ្លួនកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចាប់ពី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១មក។ ក្រុមហ៊ុនទាំង០៣នោះ គឺទី១ ក្រុមហ៊ុន 800 Super ផ្តល់សេវា ក្នុងតំបន់ទី១ ដែលមាន០៥ខណ្ឌ មាន៖ ខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ។  ទី២ ក្រុមហ៊ុន Mizuda Group Co., Ltd ផ្តល់សេវាក្នុង តំបន់ទី២ មាន៖ ៥ខណ្ឌ រួមមាន ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ។ ទី៣ ក្រុមហ៊ុន CINTRI  ផ្តល់សេវា ក្នុងតំបន់ទី៣ ដែលមាន០៤ខណ្ឌ រួមមាន ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ។ ក្រុមហ៊ុនទាំង៣នេះបានធ្វើអោយរាជធានីភ្នំពេញលែងមាន ការកកស្ទះសំរាមនៅតាមដងផ្លូវ និងរក្សាបានអនាម័យ-បរិស្ថានជាទីក្រុងស្អាត ។

  បន្ថែមពីលើនេះលោកក៏បានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះបងប្អូនកម្មករកម្មការិនីក្រុមហ៊ុនប្រមូលសំរាមទាំង៣ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញការងាររបស់ខ្លួនធ្វើឲ្យរាជធានីភ្នំពេញ ទទួលបានការកោតសរសើរពីថ្នាក់ជាតិនិងអន្តរជាតិ តាមរយៈកម្ពុជាធ្វើជាជាម្ចាស់ផ្ទះ

នៃព្រឹត្តិការណ៍ធំៗជាច្រើន ដូចជាកិច្ចប្រជុំកំពូលអាស៊ាននិងការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣កន្លងមកនេះ។ នេះពិតជាបានមកពីបាត់ដៃរបស់បងប្អូនកម្មករកម្មការិនីក្រុមហ៊ុនប្រមូលសំរាមទាំង៣ សហការគ្នាយ៉ាងល្អជាមួយអាជ្ញាធររបស់យើង។

   លោកម៉ប់ សារិន បន្តទៀតថា ការប្រគល់អំណោយ ជូនបងប្អូនកម្មករ កម្មការិនីទាំងបីក្រុមហ៊ុន និងជូនបងប្អូនកម្មករនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនាពេលនេះ គឺមានបំណងចែករំលែកនូវភាពជោគជ័យរបស់បងប្អូន ដែលបានបំពេញការងារយ៉ាងល្អកន្លងមក ហើយក៏ជាការគិតគូររបស់សម្ដេចតេជោហ៊ុន សែននិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ។ ជាក់ស្តែងនៅពេលនេះ សម្ដេចតេជោហ៊ុន សែននិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនបានផ្តល់អំណោយជូនបងប្អូនកម្មករ កម្មការិនីទាំងបីក្រុមហ៊ុន និងជូនបងប្អូនកម្មករនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញចំនួន២៥៦៣នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកបរិសុទ្ធ១យួរ និងថវិកាចំនួន ២ ម៉ឺនរៀល៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print