អតីត ខ្សែ ប្រយុទ្ធ Liverpool លោក Fowler មក គ្រប់គ្រង ក្រុមលំដាប់ទី២នៅ អារ៉ាប៊ីសាអ៊ូឌីត

ចែករំលែក៖

អតីតខ្សែប្រយុទ្ធក្រុម Liverpool លោក Robbie Fowler ត្រូវបានតែងតាំងជាគ្រូបង្វឹកនៃក្រុម Al-Qadsiah នៃលីកលំដាប់ទី២របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ នេះបើយោងតាមសារព័ត៌មានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍។

 ក្លិប Al-Qadsiah ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១១កាលពីរដូវកាលមុនបានបង្ហោះរូបភាពនៅលើ twitter ថា ខ្លួនបាននាំយក គ្រូបង្វឹកវ័យ៤៨ឆ្នាំ Fowler មកធ្វើជាអ្នកចាត់ការទូទៅរបស់ក្រុមដើម្បីបង្កើនភាពរឹងមាំ និងឆ្ពោះទៅកាន់លីកកំពូលអារ៉ាប៊ីសាអ៊ូឌីតវិញ។

 ក្លិបដែលត្រូវបានកាត់ចេញពី Pro League ក្នុងឆ្នាំ២០២០២០២១ មិនបានផ្តល់ព័ត៌មានលម្អិតអំពីកិច្ចសន្យានោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា កិច្ចសន្យានឹងមានរយៈពេលមួយរដូវកាល។

 លោក Fowler ដែលបង្ហាញខ្លួនបាន២៦ដងឲ្យក្រុមជម្រើសជាតិអង់គ្លេស គឺជាខ្សែប្រយុទ្ធដ៏ល្អបំផុតម្នាក់នៅក្នុងក្របខ័ណ្ឌPremier League ដោយស៊ុតបញ្ចូលទីបាន១៨៣គ្រាប់ក្នុង៣៦៩ប្រកួតក្នុងអំឡុងពេលបង្ហាញខ្លួននៅ Liverpool គាត់ក៏បានលេងឱ្យក្លិបមួយចំនួនទៀតរួមមាន Leeds United និង Manchester City

 គាត់ មិន បាន ទទួល ជោគជ័យ ដូច ជា កីឡាករ ក្នុង អាជីព ជា គ្រូ បង្វឹក របស់ គាត់ ទេ ដោយធ្លាប់ បាន ដឹកនាំ ក្រុម Thai Muangthong United, Australian Brisbane Roar និងក្រុមនៅឥណ្ឌា East Bengal ផងដែរ (រូបភាព Reueters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print