ភ្នំពេញ៖ ជនសង្ស័យចំនួន ៧៥នាក់ (ស្រី ៩នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេសនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ ។ ដូច្នេះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក!
ក្នុងចំណោមជនសង្ស័យចំនួន ៧៥នាក់ រួមមាន៖ ជួញដូរ ៦ករណី ឃាត់ ១៤នាក់ (ស្រី ៦នាក់)។ ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ១០នាក់ (ស្រី ១នាក់)។ និងប្រើប្រាស់ ១៤ករណី ឃាត់ ៥១នាក់ (ស្រី ២នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣០ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ៣២៣៤,៧៧ក្រាម និង៥៣កញ្ចប់តូច។ អុិចស្តាសុី (mdma) ស្មេីនិង ៥,៨០ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលជាតិ ៨អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ៣អង្គភាព មានដូចខាងក្រោម៖
*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ប្រើប្រាស់ ៩ករណី ឃាត់ ៣៣នាក់ ស្រី ២នាក់ ចាប់យក Ice ២២,០៦ក្រាម។
*២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៤២,៣១ក្រាម។
*៣ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ២កញ្ចប់តូច។
*៤ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣កញ្ចប់តូច។
*៥ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់។
*៦ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,១២ក្រាម។
*៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់។
*៨ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ២នាក់ ចាប់យក Ice ៤៨កញ្ចប់តូច។
ដោយឡែកកងរាជអាវុធហត្ថ ៖ ៣អង្គភាព
*១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ២១,៨៥ក្រាម។
*២ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យក Ice ១៩,៨៣ក្រាម។
*៣ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ២នាក់ ចាប់យក Ice ៣១២៨,៦០ក្រាម និង MDMA ៥,៨០ក្រាម ៕ដោយ៖សហការី
រូបភាព៖ឯកសារ