ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់កាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ បង្កឡើងដោយរថយន្តធុនធំចូលក្រុងបើកបុកម៉ូតូនឹងកិនម្ចាស់ម៉ូតូម្នាក់ស្លាប់ យ៉ាងអណោចអធ័ម នៅចំណុចផ្លូវ លេខ២០អា ឋិតក្នុងភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ ។
សមត្ថកិច្ចបានអោយដឹងថាៈ រថយន្ត បង្កហេតុម៉ាកហីុយ៉ានដាយ ពណ៌ក្រហម ពាក់ស្លាកលរខ ភ្នំពេញ 3D 1307.បុកម៉ូតូម៉ាក សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DH 5300។ ដោយឡែកជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ សំ រតនៈ ភេទប្រុសអាយុ ២៦ ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់ នៅភូមិក្រពើទ្រោម សង្កាត់រលួសខណ្ឌដង្កោ ហើយអ្នកបើកបររថយន្តឈ្មោះ រុល វិនដា ភេទប្រុស អាយុ ២៦ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរតាមនិតិវិធី៕
ដោយ សុខ ខេមរា
...