ភ្នំពេញ៖ យុវជនជាជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋជាម្ចាស់ម៉ូតូចាប់ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចដោយ
...
ជាប់ពាក់ព័ន្ធរំលោភលើសេចក្តីទុកចិត្ត(ខ្ចីម៉ូតូជិះហើយយកទៅបាត់)។
ការឃាត់ខ្លួនយុវជនខាងលើ បានធ្វើឡើងកាលពីម៉ោង០១និង៣០នាទីទាបភ្លឺឈានចូលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ នៅមុខក្លឹបម៉ូណាកូ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
យុវជនជាជនសង្ស័យឈ្មោះ ឌឹម វណ្ណដា អាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិមេ សប្រច័ន្ទ ឃុំមេ សប្រច័ន្ទ ស្រុកពារាំងខេត្តព្រៃវែង។
ម្ចាស់ម៉ូតូជាដើមបណ្តឹងឈ្មោះព្រិន បូរី ភេទប្រុស អាយុ៥៥ឆ្នាំមុខរបរ(អនុភូមិត្រពាំងស្វាយ) ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសាកសួរដើម្បីកសាងសំណុំរឿងតាមនិតិវិធីទៅសាលាដំបូង៕
ដោយ៖ តុង សីហា
...