ខេត្តកណ្តាល : នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ លោក សុខ ចិន្តាសោភា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គស្នួល និងជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មណ្ឌលខេត្តកណ្តាល បានបន្តចុះជួបជាមួយបងប្អូនសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដើម្បីជម្រាបជូនពីព័ត៌មានបោះឆ្នោត និងរបៀបគូសសន្លឹកឆ្នោត នៅភូមិចំនួនបីនៃឃុំលំហាច ដែលរួមមាន ភូមិទូករទេះ ភូមិតារ័ត្ន និងភូមិព្រៃទទឹង។
សូមជម្រាបថា ចាប់តាំងពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ លោក សុខ ចិន្តាសោភា បានចុះជួបជាមួយបងប្អូនសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅតាមបណ្ដាឃុំនានានៃស្រុកអង្គស្នួលជារៀងរាល់ថ្ងៃ ដែលការជួបជុំនោះមានគោលបំណងចម្បងមួយចំនួនដូចជា៖
(១) ជម្រាបជូនសមាជិក សមាជិកាបក្ស អំពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។
(២) ពិនិត្យ និងផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណ និងផ្តល់ព័ត៌មានអំពីការបោះឆ្នោត ។
(៣) ណែនាំសមាជិក សមាជិកាបក្ស ពិសេស លោកតា លោកយាយ អំពីរបៀបគូសសន្លឹកឆ្នោត ។
និង (៤) អញ្ជើញសមាជិក សមាជិកាបក្សឱ្យទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ឱ្យបានគ្រប់ៗគ្នានៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍ។
សូមបញ្ជាក់ថា : មានកត្តា ៣ សំខាន់ដែលប្រជាពលរដ្ឋម្ចាស់ឆ្នោតបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគឺ:
១)គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលមានភាពចាស់ទុំផ្នែកនយោបាយ, ។
ទី២) ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាគណបក្សពោរពេញដោយសមត្ថភាពនិងទេពកោសល្យដឹកនាំជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សដែលអគ្គមគ្គុទ្ទេសក៏ដ៏សំខាន់ក្នុងការដឹកនាំប្រទេសឱ្យមានការរីកចម្រើនរុងរឿង កសាងកេរ្តិ៍ឈ្មោះ កិត្តិយស និងកិត្យានុភាពជាតិឱ្យល្បីរន្ទឺឡើងវិញ ។
និង ទី៣)គោលនយោបាយគណបក្សប្រជាជនកម្ពុជាបានតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ, ជា នយោបាយជាក់ស្តែងនិយមនិងឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ»។ នេះជាការលើឡើងរបស់ ឥស្សរជន របស់គណបក្សប្រជាជនកម្ពុជា ៕
ដោយ : សិលា