ភ្នំពេញ : សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យអនុវត្តមុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិកជាមួយធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ តទៅ ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃកិច្ចសម្រួលពាណិជ្ជកម្ម ក៍ដូចជាជួយសម្រួលបន្ថែមទៀតដល់ធុរជន អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជាបានរៀបចំរួចរាល់នូវ មុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិកជាមួយធនាគារពាណិជ្ជកម្ម ក្រៅប្រទេសនៃកម្ពុជា បន្ថែមពីលើធនាគារដៃគូដែលមានស្រាប់។ ក្នុងន័យនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជាសម្រេចដាក់ឱ្យអនុវត្តមុខងារនេះ ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នេះតទៅ។
អាស្រ័យហេតុនេះ សូមសាធារណជន ធុរជន និងអ្នកពាក់ព័ន្ធទាំងអស់ មេត្តាជ្រាបជាព័ត៌មាននិង ចូលរួមសហការអនុវត្តឱ្យមានប្រសិទ្ធភាព ៕
...
ដោយ : សិលា