យុវជនអាយុ១៩ឆ្នាំម្នាក់នៅស្រុកម៉ាឡៃ​ភូតកុហកសមត្ថកិច្ចថាមានចោរប្លន់យកកាបូបព្រោះខឹងគូទំនាស់

ចែករំលែក៖

ខេត្តបាត់ដំបង÷​ កាលពីថ្ងៃសុក្រ៥រោចខែបឋមា សាឍឆ្នាំថោះបញ្ចស័កព.ស. ២៥៦៧ ត្រូវ នឹងថ្ងៃទី​ ០៧ ខែ កក្កដាឆ្នាំ២០​២ ៣វេលាម៉ោងជាង៥រសៀល នៅលើដង ផ្លូវជាតិ​លេខ៥៩ ស្ថិតក្នុងភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបងយុវជនម្នាក់ឈ្មោះសុខ​ ត្រា អាយុ ១៩ ឆ្នាំមានទីលំ នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យបានចូលខ្លួនមកដាក់ពាក្យបណ្តឹង នៅកន្លែងសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹកដោយអះអាងថា រូបគាត់បានទទួលរងគ្រោះដោយសារជនសង័្សយ​មួយក្រុមធ្វើសកម្មភាព(ឆក់យក​ កាបូបដែល​មានទ្រព្យសម្បត្តិ)គាត់នៅតាមដងផ្លូវ ដែលទ្រព្យ សម្បត្តិនោះមានប្រាក់ដុល្លាចំនួន ១.៣០០ ដុល្លារ​ (មួយពាន់បីរយដុល្លា)អាមេរិក​និងទូរស័ព្ទម៉ាក​ដៃម៉ាកiPhoneXS mak ចំនួន​១គ្រឿង​ ដែលគាត់​ស្នេីសុំឱ្យសមត្ថកិច្ចជួយស្វែងរកជនសង័្ស​យនិងទ្រព្យសម្បត្តិមកជូនគាត់​វិញ។

នៅពេលទទួលបានព័ត៌មាននេះ​ សមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក​ ផ្តេីមប្រកាសព័ត៌មានឱ្យកម្លាំងគ្រប់គោ​លដៅនិងប៉ុស្តិ៍រដ្ឋបាលចេញធ្វេីសកម្មភាព​យ៉ាងសក​ម្មនៅក្នុងភូមិសាស្រ្តស្រុក​ ហេី​យព័ត៌មាននេះបានបង្កឱ្យមាន​ការភ្ញាក់ផ្អេីលពីបញ្ហាអសន្តិសុខ​ ទាំងស្រុកភ្នំព្រឹក​ រួមទាំងស្រុកពាក់ព័ន្ធក្នុងភូមិសាស្រ្តជាប់គ្នា។

ទទួលបានពាក្យបណ្តឹងនេះនិងដោ​យអនុវត្តតាមបទ​បញ្ជាផ្ទាល់ពី​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ពព្រហ្មទ័ណ្ឌ,លោកវរ​សេនីយ៍ទោ​ ហេង​ បារាំង​ អធិការនគរបាលស្រុកភ្នំព្រឹក​ បានដឹក​នាំកម្លាំងផ្នែកជំនាញ​ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបា​លស្រាវជ្រាវទៅតាមវិធានការជំនាញរបស់នគរបាលដោ​យសុំការ ចូលរួមសហការជាមួយជនរងគ្រោះគ្រប់​ដំណាក់កាល​ ។  អ្វីដែលគួរឱ្យហួសចិត្តនោះ​ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ​យុវជនដែលអះអាងថាគាត់ជាជនរងគ្រោះនេះ​ បានឆ្លេីយ​សារភាពថា​ រឿងដែលគាត់រៀបរាប់ប្រាប់នគរ បាល​នោះគឺជារឿងប្រឌិតរបស់គាត់​ទាំងអស់​(អង្គហេតុសិប្បនិម្មិត) ដែលការពិតនោះគឺមិនមាន​រឿងហេតុ​នោះកេីតឡេីងនោះទេ។

នៅពេលសាកសួរអំពីមូលហេតុនៃការប្រឌិតព័ត៌មានអសន្តិសុខសង្គមរបស់គាត់នៅមូលដ្ឋានស្រុកភ្នំព្រឹក​ បែបនេះបែជារូបគាត់ឆ្លេីយថា​ ដោយសារគាត់ធ្លាប់មានទំនាស់ជាមួយក្រុមក្មេងៗនៅក្នុងមូលដ្ឋាននេះដូច្នេះគាត់បង្កេីតបញ្ហា​ ដេីម្បីឱ្យក្មេងៗនៅមូលដ្ឋាននេះខូចខាតកិត្តិយស​ តែប៉ុណ្ណោះ​ ។

...

ទោះជាយ៉ាងណាពេលនេះ សមត្ថកិច្ចបានអប់រំណែនាំធ្វេីកិច្ចសន្យា និងឱ្យក្រុមគ្រួសារធានាវិលត្រឡប់ទៅមូលដ្ឋានវិញ​ ហេីយឈប់ប្រព្រឹត្តិសកម្មភាព​បែបបំពុលបរិយាកាសសង្គមនេះបន្តទៀត ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print