នគរបាលខេត្តព្រៃវែង ចុះផ្សព្វផ្សាយពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” បម្រើសេវាសាធារណៈ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅថ្ងៃសៅរ៍ ៦រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងនគរបាលខេត្តព្រៃវែង បានចុះធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” បម្រើសេវាសាធារណៈ និងសម្រួលចរាចរណ៍ជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ។

គួរបញ្ជាក់ថា ការចុះផ្សព្វផ្សាយគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ និងជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ធ្វើដំណើរ និងឆ្លងផ្លូវ នគរបាលខេត្តព្រៃវែង បានចុះអនុវត្តទៅតាមមូលដ្ឋានរបស់ខ្លួនជារៀងរាល់ថ្ងៃ ។

សូមបញ្ជាក់ថា : ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ឃើញថាសមត្ថកិច្ចនៅតាមមូលដ្ឋាន ទាំង 13 ក្រុងស្រុក បានយកចិត្តទុកដាក់ខ្ពស់ អនុវត្ត គោរពតាមតួនាទីភារកិច្ច បង្ក្រាបបទល្មើស ក្រុមបងតូចបងធំ ការប្រើប្រាស់សារជាតិញៀន អំពើហិង្សា ទទួលបានលទ្ធផលគួរជាទីមោទនភាព។ 

ប្រជាពលរដ្ឋខេត្តព្រៃវែង គាំទ្ររាល់ការសម្រេចចិត្តរបស់លោកស្នងការ បម្រើ ការពារ ដល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ដោយគ្មានលក្ខខណ្ឌ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print