រថយន្តកាមរីបាឡែនសង្ស័យម្ចាស់ស្រវឹងស្រាបើកបុក​ក្បាលនាគទ្រូង​ផ្លូវ ​បាក់​អស់៤កង់​

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត១គ្រឿងម៉ាកបាឡែន ​បានរេចង្កូតជ្រុលទៅបុកចំពីមុខ​ក្បាលនាគពុះចែកទ្រូង​ផ្លូវពេញទំហឹង ​បណ្ដាល​ឲ្យបាក់​អស់៤កង់ ​កាល

...
​ពី​វេ​លាម៉ោង១រំលងអធ្រាត្រថ្ងៃទី២៧ ខែមិថុនា​ ឆ្នាំ២០១៦​ នៅត្រង់ចំណុចផ្លូវសុធារស់ ស្ថិតក្នុងសង្កាត់ទន្លរបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្ត១គ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់​ស្លា​ក​លេខភ្នំពេញ​2A-​5254 បើកបរក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើសង្ស័យស្រវឹងស្រាហើយ​អ្នកបើកបរង​ងុយ​ដេ​ក​ងោ​កមួយផាំង បានរេចង្កូតជ្រុលទៅបុកចំពីមុខក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់ក្បាលនាគអស់៤កង់ ចំណែករថយន្តខូចខាតរថយន្តមួយចំហៀងខាងមុខទៅមុខលែងរួច តែសំណាងល្អមិនមានអ្នករងរបួស​។

ក្រោយពេលកើតហេតុម្ចាស់រថយន្តបង្កបានគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តឲ្យសមត្ថកិច្ចធ្វើការវាស់វែងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

image1

image2

ដោយ៖ ស រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print