ភ្នំពេញ៖ នាព្រឹក ថៃ្ងទី២៧ ខែមិថុនា ឆ្នាំ២០១៦ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ សម្តេចវិបុល
១)ពិនិត្យ និងសម្រេចលើសំណើររបស់គណៈកម្មការទី៦ព្រឹទ្ធសភា សុំដាក់ សេចកី្តព្រាងច្បាប់សី្តពី «យុតិ្តធម៌អនីតិជន» ទៅក្នុងរបៀបវារៈប្រជុំវិសាមញ្ញ ព្រឹទ្ធសភានីតិកាលទី៣
២)ពិនិត្យ និងសម្រេចលើសំណើររបស់គណៈកម្មការទី៣ ព្រឹទ្ធសភា សុំដាក់សេចកី្តព្រាងច្បាប់សី្តពី «ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី សី្តពីការជំរុញ និងការការពារទៅវិញមកនៃវិនិយោគ» ទៅក្នុងរបៀបវារៈប្រជុំវិសាមញ្ញ ព្រឹទ្ធសភា នីតិកាលទី៣
៣)អំពីនីតិវិធីនៃការប្រកាសទទួលស្គាល់ លោក ខៀវ មុត ជាសមាជិកព្រឹទ្ធសភាថី្ម ជ្រើសតាំងដោយរដ្ឋសភាជំនួស សមេ្តចរាជបុត្រី ព្រះរៀម នរោតម បុប្ផាទេវី ដែលត្រូវទទួលភារកិច្ចថី្ម៕
ដោយ៖ សហការី