អ្នកវិនិយោគផ្នែកអចលនទ្រព្យនៅក្រុងហុងកុងមានទស្សនៈចម្រុះផ្សេងៗគ្នាចំពោះលទ្ធផលជុំវិញការចាកចេញពី
អ្នកខ្លះមានការព្រួយបារម្ភថា តម្លៃអចលនទ្រព្យរបស់ពួកគេនឹងធ្លាក់ចុះ ពោលគឺប្រហែលជា ១០ភាគរយបើតាមការប៉ាន់ស្មាន។ អ្នកផ្សេងទៀតបានយល់ឃើញថា ការចាកចេញរបស់អង់គ្លេសគឺជាការផ្តល់ឱកាសដើម្បីទិញអចលនទ្រព្យ ដោយសារតែតម្លៃរបស់វានឹងធ្លាក់ចុះមិនអាចជៀសបាន។
មានរបាយការណ៍ស្តីពីការធ្លាក់ចុះនៃប្រាក់ផោនរបស់អង់គ្លេស ដែលផ្តល់ដោយឪពុកម្តាយរបស់សិស្សចិននៅសាលារបស់ប្រទេសអង់គ្លេសថា អត្រាការប្រាក់អង់គ្លេសបានធ្លាក់ចុះ ២ភាគរយហើយ។
ខណៈនោះដែរ ការធ្លាក់ចុះនៃប្រាក់ផោនបន្ទាប់ពីការចាកចេញរបស់គ្លេស អាចជាព័ត៌មានល្អសម្រាប់ឪពុកម្តាយសិស្សណាដែលបានផ្គត់ផ្គងកូនរបស់អង់ពួកគេឱ្យសិក្សានៅប្រទេសអង់គ្លេស ដោយសារតែពួកគេអាចទទួលប្រាក់ចំណេញបន្ថែមទៀតពីប្រាក់ផោន។
លោក Andrew Fung នាយកប្រតិបត្តិធនាគារ Hang Seng បានគិតថា ការបោះឆ្នោតចេញនេះអាចត្រូវបានគេមើលឃើញថា តម្លៃប្រាក់ផោនធ្លាក់ចុះពី ១,៤៤ដុល្លារទៅ១,២០ដុល្លារ ខណៈដែលការបោះឆ្នោតមិនចាកចេញត្រូវបានគេមើលឃើញថា តម្លៃរបស់ប្រាក់នេះប្រហែលជាកើនឡើង ១,៥០ដុល្លារវិញ។
លោកបានបន្ថែមទៀតថា «អ្នកវិនិយោគនៅទីក្រុងហុងកុងនឹងខាតបង់ចំពោះអត្រាផ្តូរប្រាក់បរទេស ប្រសិនបើពួកគេបានវិនិយោគផ្នែកអចលនទ្រព្យនៅអង់គ្លេស»។
លោក Stephen Innes ពាណិជ្ជករជាន់ខ្ពស់របស់ក្រុមហ៊ុន Oanda Asia Pacific បានមានប្រសាសន៍ថា ការចាកចេញរបស់អង់គ្លេសនេះ អាចនឹងធ្វើឱ្យប្រាក់ផោនអង់គ្លេសធ្លាក់ចុះ១០ដង។
លោកបានបន្ថែមទៀតថា ការលក់ជាបន្តបន្ទាប់នៅក្នុងទីផ្សារអឺរ៉ុប និងអង់គ្លេសអាចធ្វើឱ្យមានការរាលដាលមិនល្អទូទាំងសាកលលោក។
ការចាកចេញនេះនឹងផ្តល់ទម្ងន់អវិជ្ជមានទៅលើទីផ្សារអចលនទ្រព្យអង់គ្លេសជាច្រើន នាពេលអនាគត។ ប្រជាជនប្រហែលជាមានការគិតគូរទ្វេដងចំពោះការទិញអចលនទ្រព្យនៅអង់គ្លេស។ ចំណែកឯអ្នកវិនិយោគហុងកុងវិញបានគិតថា វាជារឿងល្អសម្រាប់ពួកគេ។
ស្ត្រីម្ចាស់ដីជនជាតិចិនម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា ប្រសិនបើការចាកចេញរបស់អង់គ្លេសបានធ្វើឱ្យប្រាក់ផោន និងអចលនទ្រព្យធ្លាក់ចុះមែននោះ យើងនឹងទិញអចលនទ្រព្យបន្ថែមទៀតនៅអង់គ្លេស សម្រាប់វិនិយោគក្នុងរយៈពេលវែង។ វាជាការវិនិយោគដ៏ល្អក្នុងការទិញក្នុងតម្លៃថោក ហើយលក់វិញក្នុងតម្លៃថ្លៃ។
លោកស្រី និងប្តីរបស់គាត់ធ្វើការនៅទីក្រុងហុង ប៉ុន្តែវិនិយោគផ្នែកអចលនទ្រព្យនៅទីក្រុងឡុងនោះបានបន្ថែមទៀតថា ការធ្លាក់ចុះនៃប្រាក់ផោននេះនឹងក្លាយជាព័ត៌មានល្អ និងមិនល្អសម្រាប់យើង។ កម្ចីប្រចំាខែរបស់យើង បន្ទាប់ពីប្តូរពីដុល្លារហុងកុងទៅជាលុយផោននោះ នឹងធ្លាក់ចុះ។ប៉ុន្តែសម្រាប់ចំណូលពីការជួលដែលយើងទទួលបានវិញនោះ នឹងមានតម្លៃតិច នៅពេលប្តូរត្រឡប់មកវិញ។
លោកស្រីបានបន្ថែមទៀតថា យើងជឿជាក់ថា តម្លៃអចលនទ្រព្យនឹងធ្លាក់ចុះ បន្ទាប់ពីការចាកចេញរបស់អង់គ្លេស ដូច្នេះវាអាចនឹងផ្តល់ឱកាសល្អដល់យើងក្នុងការទិញអចលនទ្រព្យ។ សម្រាប់ការវិនិយោគរយៈពេលវែងនោះ យើងជឿថា តម្លៃអចលនទ្រព្យអង់គ្លេសនឹងកើនឡើងវិញ បើទោះបីជាអង់គ្លេសមិនស្ថិតក្នុងផ្នែកមួយរបស់សហភាពអឺរ៉ុបក៏ដោយ៕
ដោយ៖ រ័ត្ន