ភ្នំពេញ : ឈ្វេងយល់ពីសមិទ្ធផលស្ពានមិត្តភាពកម្ពុជា-ចិនកោះធំ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល៖
– ប្រវែងស្ពានសរុប៖ ៤១៥ម៉ែត្រ
– ទទឹងស្ពាន៖ ១៣,៥ម៉ែត្រ
– ចំណុចចាប់ផ្ដើម៖ ភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ
– ចំណុចបញ្ចប់៖ ត្រើយខាងលិចទន្លេបាសាក់ ឆ្លងទៅផ្លូវជាតិលេខ១១០
– បើកការដ្ឋានសាងសង់៖ មីនា/២០១៤
– បញ្ចប់ការសាងសង់៖ ចុងឆ្នាំ២០១៦
– រយៈពេលសាងសង់៖ ៣៦ខែ
– ប្រភេទស្ពាន៖ ជាប្រភេទស្ពានបេតុងសរសៃដែក
– ទំហំទឹកប្រាក់គម្រោង៖ ប្រមាណជា២២,១៩ លានដុល្លារអាមេរិក
– សាងសង់ដោយ៖ សាងសង់ឡើងដោយក្រុមហ៊ុនសាងសង់ស្ពានថ្នល់ចិន
សមិទ្ធិផលស្ពាននេះ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ រួមទាំងយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ សម្រាប់តភ្ជាប់ទំនាក់ទំនង និងសម្រួល ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និង ត្រើយខាងលិចទន្លេបាសាក់ឱ្យបានងាយស្រួល និងឆាប់រហ័ស៕