កម្មការិនី២នាក់ចាញ់ល្បិចលួងលោមក្រុមទម្លាក់យោង នាំទៅដោះយកគ្រឿងអលង្ការទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ ៖ កម្មការិនីរោងចក្រ២នាក់មិត្តភ័ក្រជួប ខណៈដែលដើរចេញពីបន្ទប់ជួលឆ្ពោះទៅរោងចក្រ ចូលធ្នាក់ អន្ទាក់ក្រុមទម្លាក់យោង ល្បួងនាំយកទៅដោះយកគ្រឿងអលង្ការពីខ្លួនរលីង បានមកវិញខ្សែកក្រឡៃប៉ុនកូនដៃទុកគ្រាន់បង្អួតម្តាយ និងទ្រហោយំ ទៅប្តឹងសមត្ថកិច្ចកាលពីវេលាម៉ិង៦និង៥០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

នារីរងគ្រោះទាំង២នាក់ ជាមិត្តភ័ក្រ ស្នាក់នៅបន្ទប់ជួលជាមួយគ្នាក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅឯខេត្តកំពង់ធំ ម្នាក់ៗអស់ខ្សែដៃ ខ្សែក ក្រវិល ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលជនរងគ្រោះទាំង២នាក់ ដើរចេញពីបន្ទប់ជួលឆ្ពោះទៅរោងចក្រ ដល់ពាក់កណ្តាលឲ្យ ត្រូវបានស្ត្រីសង្ស័យម្នាក់ មកសួររឿងគេជ្រុះកញ្ចប់មាស មិនទាន់ឆ្លើយផង ត្រូវបានស្ត្រីសង្ស័យម្នាក់ទៀត ដើរមកសល់ប្រាប់ថាកុំមាត់ រូបគេរើសបាន ហើយបង្ហាញឲ្យឃើញថង់ក្រហម មានគ្រឿងលោហៈធាតុពណ៌ក្រហម រួចប្រាប់ថា យើងយកទៅលក់ចែកគ្នា ហើយបញ្ចុះបញ្ចូល ល្បួងនាំជនរងគ្រោះទាំង២នាក់ ជិះតាមម៉ូតូ២គ្រឿង ទៅដល់ខាងលិចផ្សារព្រៃទា ឈប់ហើយធ្វើសកម្មភាព ហុចថង់ក្រហមឲ្យនារីរងគ្រោះ ដោះយកគ្រឿងអលង្ការទាំង២នាក់រួចហើយ ប្រាប់ឲ្យរងចាំ ពួកគេយកខ្សែកដែលរើសបាននោះទៅលក់ ហើយគេចខ្លួនបាត់រហូត លុះដល់វេលាម៉ោង៧និង៣០នាទីបន្ទាប់ ហួសម៉ោងចូលធ្វើការរោងចក្រទៅហើយ នៅមិនឃើញក្រុមទាំងនោះវិលវិញ មិនអស់ចិត្ត ស្រាយមាត់ថង់មើល ឃើញខ្សែកសុឹងប៉ុនកូនដៃ សង្ស័យកាន់ទៅសួរអ្នកលក់បាយក្បែរនោះ ទើបដឹងដាខ្សែកដែកទេ ជាកហរឡៃ ជនរងគ្រោះទ្រហោយំ នឹកស្តាយរបស់ទ្រព្យ ។

...

ជនរងគ្រោះទាំង២នាក់ត្រូវបាន បុរសម្នាក់ជាអ្នកលក់បាយ ជួយឌុបជូនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print