លោក Pita គឺជាបេក្ខជនតែម្នាក់គត់ ក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី របស់ថៃ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣បានឱ្យដឹងថា ក្រោយដំណាក់កាលជជែកដេញដោលមតិបានបិទបញ្ចប់ទៅ ទីបំផុតសភាថៃបានចាប់ផ្តើមដំណើរការបោះឆ្នោតដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីហើយ ស្របពេលដែលមេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបេក្ខជនតែម្នាក់គត់។

សមាជិករដ្ឋសភាជាប់ឆ្នោតថ្មីៗទាំង៥០០រូបនិងសមាជិកព្រឹទ្ធសភា២៥០រូបត្រូវបោះឆ្នោតរួមគ្នាដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។ វានឹងត្រូវធ្វើឡើងក្នុងលក្ខណៈបើកចំហ ដែលមានន័យថា តំណាងរាស្ត្រទាំង៧៥០រូបត្រូវផ្តល់ចម្លើយត្រង់ៗតែម្តង។ ដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រី បេក្ខជនត្រូវតែប្រមូលឱ្យបានសំឡេងគាំទ្រចំនួន៣៧៦ពីសមាជិកនៃសភាទាំង២។ តែក្នុងករណីបេក្ខជនមិនអាចទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ទេ នោះការបោះឆ្នោតនឹងត្រូវរៀបចំសាជាថ្មី ហើយបេក្ខជនដដែលនោះនៅតែអាចឈរឈ្មោះជាថ្មី ឬក៏បេក្ខជនផ្សេងទៀតត្រូវបានតែងតាំងឱ្យចូលរួមប្រកួតប្រជែង។ នីតិវិធីបែបនេះនឹងត្រូវធ្វើឡើងរហូតទាល់តែមានបេក្ខជនទទួលបានសំឡេងគាំទ្រ ៣៧៦ ដោយមិនមានកំណត់ពីចំនួនបោះឆ្នោត ឬកាលបរិច្ឆេទផុតកំណត់នោះទេ។
គណបក្ស Move Forward គឺជាបក្សដែលទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតសកលថៃកាលពីខែឧសភាកន្លងទៅ។ លោក Pita បានប្រមែប្រមូលគណបក្សនយោបាយ៧ផ្សេងទៀត ហើយមានអាសនៈសរុបក្នុងដៃស្រាប់ចំនួន៣១២ នៅរដ្ឋសភា។ ដូច្នេះលោកនៅត្រូវការសំឡេងគាំទ្រ៦៤ទៀតពីគណបក្សដទៃនៅក្រៅក្រុមចម្រុះ ឬក៏ពីសមាជិកព្រឹទ្ធសភា។ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ នោះគឺដោយសារតែគោលនយោបាយដ៏ចម្រូងចម្រាសរបស់គណបក្ស Move Forward ក្នុងការធ្វើកំណែទម្រង់យោធាថៃ និងការធ្វើវិសោធនកម្មមាត្រា ១១២ ពាក់ព័ន្ធនឹងច្បាប់ប្រមាថព្រះចេស្ដា៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print