ខ្យល់ព្យុះ Tornadoes បោកបក់មកក្បែរទីក្រុង Chicago រំខានដល់ចរាចរណ៍ផ្លូវអាកាស

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣បានផ្សាយថា មន្ត្រីអាមេរិកបាននិយាយថា ខ្យល់ព្យុះ Tornadoes និងផ្គររន្ទះបានវាយលុកទីក្រុងឈីកាហ្គោ (Chicago) របស់រដ្ឋអ៉ីលីណយ (Illinois) កាលពីថ្ងៃពុធសប្តាហ៍នេះ ដោយបង្ខំឱ្យអាកាសយានដ្ឋាន O’Hare និង Midway ផ្អាកចរាចរណ៍ផ្លូវអាកាសទាំងអស់ជាបណ្ដោះអាសន្ន ខណៈដែលសំឡេងស៊ីរ៉ែនបានបន្លឺឡើងក្នុងទីក្រុងធំបំផុតទីបីរបស់សហរដ្ឋអាមេរិកមួយនេះ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិកបានរាយការណ៍ថា ជើងហោះហើរពាណិជ្ជកម្មចេញទៅកាន់អាកាសយានដ្ឋាន O’Hare និង Midway ត្រូវបានផ្អាក ខណៈដែលជើងហោះហើរចូលមកអាកាសយានដ្ឋានទាំងពីរក៏ត្រូវបានពន្យារពេលផងដែរ។ បើតាមក្រុមហ៊ុន FlightAware បានឱ្យដឹងថា មានជើងហោះហើរជាង ៣០០ត្រូវបានលុបចោល។
គួរបញ្ជាក់ថា យ៉ាងហោចណាស់ខ្យល់ព្យុះ Tornadoes ចំនួន ៨លើកបានបោកបក់មកក្នុងតំបន់ចំនួន ៤នៅភាគឦសាននៃរដ្ឋអ៉ីលីណយ។ មានការបាក់រលំដើមឈើ និងរបើកដំបូលនៅក្នុងទីប្រជុំជន Cook County ប៉ើងកញ្ចក់រថយន្តនៅក្នុងទីក្រុង La Grange រួមទាំងការខូចខាតជាច្រើនទៀតដែរ៕ដោយធីរីណា

...

រូប​ថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print