Update​៖ គ្រោះអគ្គិភ័យឆាបឆេះឃ្លាំង​សិប្បកម្មនិងរថយន្តមួយគ្រឿងនៅខណ្ឌច្បារអំពៅ​

ចែករំលែក៖

ភ្នំពេញ​ ៖​ គ្រោះអគ្គិភ័យបានឆាបឆេះឃ្លាំងសិប្បកម្ម​ដេរពូកសាឡុង​ និងរថយន្តPajeroមួយគ្រឿងរបស់ប្រជាពលរដ្ឋ​ រួមនឹងសម្ភារមួយចំ​នួនយ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង​១៦និង៥០នាទីរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣​ នៅចំណុចសិប្បកម្មដេរពូកសាឡុង ស្ថិតក្នុងភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

​    សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា​ ម្ចាស់ទីតាំងខាងលេីមានឈ្មោះ​ សុខ ចន្ទី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម ។​ រីឯឃ្លាំងសិប្បកម្មខាងលេីនេះជាប្រភេទសំណង់ ទំហំ១៥ម៉ែត្រ X ២០ម៉ែត្រ​ ដោយការឆាបឆេះនេះបានធ្វេីឱ្យខូចខាតសម្ភារក្នុងឃ្លាំងសិប្បកម្មមានដូចជា​ ៖​ ម៉ាស៊ីនដេរនិងផុងចំនួន ០៥គ្រឿង, រថយន្ត PAJEROចំនួន ០១គ្រឿង, ម៉ូតូ Honda Air Black ចំនួន ០១គ្រឿង និងឆេះរាលដាលដល់ផ្ទះឈើប្រក់ស័ង្កសីចំនួន០១ខ្នងអស់ទាំងស្រុង និងផ្ទះថ្មចំនួន០១ខ្នង (ខូចខាតប្រហែល១០%)។
​   ប្រភពដដែលបានឱ្យដឹងថា​ ក្នុងករណីគ្រោះអគ្គិភ័យនេះ​គឺគ្មានមនុស្សរងរបួស​ឬស្លាប់ឡេីយ​ ដោយកម្លាំងជំនាញរបស់រថយន្តការិយាល័យអគ្គិភ័យ​ចំនួន ១៥គ្រឿងបានប្រេីប្រាស់ទឹកអស់ចំនួន ៣០ឡានស្មើនឹង១២០ម៉ែត្រគូប ។ ក្នុងនោះមានរថយន្តជំនួយ​ពីអង្គភាពផ្សេង
បានប្រេីប្រាស់ទឹកអស់ចំនួន១៦ឡានផងដែរ​ ទេីបបានធ្វេីការបាញ់ទឹកពន្លត់ចប់​នៅម៉ោង១៨នឹង៥០នាទី នាថ្ងៃខែ ឆ្នាំដដែល​ ។ ចំពោះមូលហេតុ​នៃការឆាបឆេះ​នេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត​ ៕​ ដោយ​ ៖​ ភារ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print