ជំនាញ​ខាងលួចកាច់បំបែកសោរ.កម៉ូតូ​ ចុងក្រោយ​ជាប់ខ្នោះដៃ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅរសៀល​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០២៣​នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត​ បានចុះស្រាវជ្រាវបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (លួចកាច់បំបែកសោរកម៉ូតូ) បានហើយ​ ដោយ​ឃាត់ខ្លួនជនសង្ស័យម្នាក់​ រួមនឹង​វត្ថុតាង​ជា​ឧបករណ៍​សម្រាប់​កាច់​.កម៉ូតូ​ និងកាំភ្លេីងខ្លី​ក្លែងក្លាយ​មួយដេីម​ផងដែរ។

ប្រភពដដែលបន្តថា​ កាលពីថ្ងៃទី១០ ខែកក្កដាថ្មីៗនេះ​ នៅចំណុច ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (លួចកាច់បំបែកសោរកម៉ូតូ) មួយបានកើតឡើង បង្ករឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចយកម៉ូតូរបស់ប្រជាពលរដ្ឋ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ 1J-8053 ដែលជនរងគ្រោះចតទុកនៅមុខបន្ទប់ជួល ។

បន្ទាប់ពីទទួលបាបបណ្តឹងរបស់ជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ ជនជាតិខ្មែរ យកមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីបន្តវីតិវិធី ។

ជនសង្ស័យមានឈ្មោះ ឈិន កុសល ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សម្ភារៈវត្ថុតាងចាប់យកបាន៖
-ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ផ្លាកលេខៈ ព្រះសីហនុ 1J-8053 (ផលនៃអំពើចោរកម្ម)
-សោរច្នៃសម្រាប់កាចើបំបែកសោរកម៉ូតូ ចំនួន ០២
-ឧបករណ៍សម្រាប់ដោះម៉ូតូមួយចំនួន
-កាំភ្លើងខ្លីក្លែងក្លាយ ០១ដើម (ធ្វើពីឈើ) ។

...

ចំពោះជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print