នគរបាល​ខេត្ត​ព្រះសីហនុ​៖​ ដំបូលផ្ទះប្រជាពលរដ្ឋ និងដំបូលសាលារៀន ចំនួន០៥ឃុំ​ ត្រូវ​ខ្យល់កន្រ្តាក់បណ្ដាលឱ្យខូចខាត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅយប់ថ្ងៃ​១៨​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ គិតត្រឹមម៉ោង៥ល្ងាចថ្ងៃអង្គារ ១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ​ មានករណីខ្យល់កន្រ្តាក់មួយកើតឡើង បណ្ដាលឱ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋ និងដំបូលសាលារៀន ចំនូន០៥ឃុំដូចខាងក្រោម៖

១-ឃុំបឹងតាព្រហ្ម ប៉ះពាល់ផ្ទះប្រជាពលរដ្ឋក្នុងភូមិបឹងជុំ០១ខ្នងផ្ទះ និងភូមិបឹងតាព្រហ្ម០១ខ្នងផ្ទះខូចខាត ដំបូលផ្ទះសង្កសីចំនួន២៣សន្លឹក ។

២-ឃុំសាមគ្គី ប៉ះពាល់ផ្ទះប្រជាពលរដ្ឋបឹងរាំងចំនូន៥ខ្នងផ្ទះ ខូចខាត ដំបូលផ្ទះសង្កសីចំនួន៤១សន្លឹក ស៊ីប្រូចំនួន០៨សន្លឹក ។

៣-ឃុំអណ្ដូងថ្ម ប៉ះពាល់ផ្ទះប្រជាពលរដ្ឋក្នុងភូមិបន្ទាយប្រិយចំនួន០២ខ្នងផ្ទះ ខូចខាត ដំបូលផ្ទះសង្កសីចំនួន៤៥សន្លឹក ។

៤-ឃុំទួលទទឹង ប៉ះពាល់ផ្ទះប្រជាពលរដ្ឋក្នុងភូមិទួលទទឹង១ចំនួន០៤ខ្នងផ្ទះ ភូមិទួលទទឹង៣ចំនូន០៥ខ្នងផ្ទះ ខូចខាត ដំបូលផ្ទះសង្កសីចំនួន៥៧សន្លឹក ។

៥-ឃុំទួលទទឹង ប៉ះពាល់ដំបូលសាលារៀន ស្ថិតក្នុងភូមិត្រពាំងគា ខូចខាត ដំបូលស័ង្កសី១៨សន្លឹក (ប្រវែង៦,៤ម៉ែត្រ) ផ្លានចំនួន១០ដើម(ប្រវែង១០ម៉ែត្រ) ជើងសេះខូចចំនួន០៣ដើម(ប្រវែង៦,៥ម៉ែត្រ)។ 

គួរជម្រាបដែរថា​ កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះដែរ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានបន្តអន្តាគមន៍បញ្ចេញកាណូតល្បឿនលឿនចំនួន ០១គ្រឿងទៀត (០១ជើង) ដើម្បីទៅដឹកជញ្ជូនភ្ញៀវទេសចរដែលសេសសល់នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ចំនួនសរុប៣២នាក់ ក្នុងនោះបរទេស១៨នាក់ ដែលជាប់នៅលើកោះដោយសារព្យុះភ្លៀងនេះ និងត្រូវបានដឹកជញ្ជូនមកកាន់ដីគោកវិញប្រកបដោយសុវត្ថិភាព ក្រោមការចូលរួមសហការពីរដ្ឋបាលក្រុងកោះរ៉ុង កងកម្លាំងមានសមត្ថកិច្ច មន្ទីរអង្គភាពពាក់ព័ន្ធ វិស័យឯកជន និងសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុផងដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print