កំពង់ឆ្នាំង ៖ពលរដ្ឋនៅខេត្តកំពង់ឆ្នាំង នាពេលនេះបានត្រៀមខ្លួចរួចជាស្រេចហើយ សម្រាប់ចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣ខាងមុខនេះ ខណៈដែលការបោះឆ្នោតជាតិ នឹងខិតជិតមកដល់ ។
ប្រជាពលរដ្ឋនៅឃុំអូឫស្សី ស្រុកកំពង់ត្រឡាច ស្ថិតនៅក្នុងទឹកមុខញញឹមបានប្រាប់ឱ្យដឹងថា គាត់បានត្រៀមរួចរាល់ហើយនូវឯកសារមួយចំនួន សម្រាប់យកទៅបោះឆ្នោត គាត់កំពុងទន្ទឹងរង់ចាំដល់ថ្ងៃបោះឆ្នោតនេះមកដល់ នឹងនាំគ្នាំទៅចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា ព្រោះថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គឺបានធ្វើឡើងរយៈពេលប្រាំឆ្នាំម្តង ដូចនេះពួកគាត់មិនអាចខកខានបាននោះទេ គឺត្រូវទៅចូលរួមបោះឆ្នោតជ្រើតាំងតំណាងស្រ្ត ដែលរូបគាត់ពេញចិត្ត ព្រោះនេះជាកាតព្វកិច្ចដែលប្រជាពលរដ្ឋគ្រប់រូបត្រូវតែបំពេញដែលមិនអាចខានបាន រៀងរាល់៥ឆ្នាំងម្តង ។
ប្រជាពលរដ្ឋប្រាប់ទៀតថា ឯកសារត្រៀមសម្រាប់ការបោះឆ្នោតនាពេលនេះបានទុកដាក់រួចរាល់អស់ហើយ ដូចជាលិខិតបញ្ជាក់បម្រើអោយការបោះឆ្នោត និង អត្តសញ្ញាណបណ្ណ ប្រជាពលរដ្ឋ រង់ចំាដល់ថ្ងៃនឹងទៅចូលរួមតែម្តង ។
គួរបញ្ចាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នេះ នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ផ្តើមពីម៉ោង៧ ដល់ម៉ោង១៥ ។ ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល ។ សម្រាប់នៅខេត្តកំពង់ឆ្នាំង មានការិយាល័យបោះឆ្នោតចំនួន៨១៨ការិយាល័យ សម្រាប់គណបក្សនយោបាយ ដែលបានចូលរួមឈរឈ្មោះនៅមណ្ឌលខេត្តកំពង់ឆ្នាំង មានចំនួន១៤គណបក្ស ផងដែរ។ង៉ែត ចន្ថា