លោក សាយ សំអាល់ អនុញ្ញាតឲ្យលោកស្រី Anna Höglund ចូលជួបសម្ដែងការគួរសម និងជម្រាបលា

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អនុញ្ញាតឲ្យលោកស្រី Anna Höglund ឯកអគ្គរដ្ឋទូតស៊ុយអែត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលាក្នុងខណៈដែលលោកស្រីត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

...

លោករដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរចំពោះលោកជំទាវ ដែលបានរួមចំណែកដល់ការលើកកម្ពស់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា។ ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីបានស្នើរដ្ឋាភិបាលស៊ុយអែតជួយផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជា ដើម្បីបន្តការសិក្សាក្នុងជំនាញពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ និងការរស់នៅដោយចីរភាព។

លោកស្រីឯកអគ្គរដ្ឋទូតបានទទួលយកសំណើដោយបានបញ្ជាក់នូវជំហរគាំទ្រក្នុងការពិនិត្យលទ្ធភាពបង្កើនចំនួនអាហារូបកណ៍សម្រាប់យុវជនកម្ពុជា។ ជាមួយគ្នានេះ ភាគីទាំងពីរបានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថានឲ្យបានកន់តែសីុជម្រៅបន្ថែមទៀត ជាពិសេសក្នុងវិស័យប្រែប្រួលអាកាសធាតុ៕

1 (1)

1 (2)

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print