តំបន់វាលធំ​ ឧទ្យានជាតិវីរៈជ័យ​ ជាតំបន់ទេសចរណ៍ ដែលមានទេសភាពស្រស់ស្អាត គួរជាទីគយគន់គ្រប់រដូវកាលបៃតង

ចែករំលែក៖

ខេត្ត​រតនគិរី​៖​ ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២៣នេះថា៖​ តំបន់វាលធំ​ នៃឧទ្យានជាតិវីរៈជ័យ ខេត្ត​រតនគិរី​!

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ តំបន់វាលធំ​ ឧទ្យានជាតិវីរៈជ័យ​ ជាតំបន់ទេសចរណ៍ ដែលមានទេសភាពស្រស់ស្អាត គួរជាទីគយគន់គ្រប់រដូវកាលបៃតងស្អាតបានមកដល់ ជាមួយទេសភាពភ្នំបៃតងខ្ចី ផ្កាយមើលពេញមេឃ និងទឹកជ្រោះស្អាតផងដែរ ។

ឧទ្យានជាតិវីរៈជ័យមានផ្ទៃដីចំនួន៣៣២៥០០ ហិកតា​ ស្ថិតក្នុងភូមិសាស្ត្រខេត្តរតនៈគីរី និងខេត្តស្ទឹងត្រែង។ ធម្មជាតិព្រៃភ្នំ ជ្រលងដងអូ រួមទាំងសត្វព្រៃ គឺជាសក្តានុពលដ៏អស្ចារ្យនៃឧទ្យានជាតិវីរៈជ័យនៃភូមិសាស្ត្រខេត្តប៉ែឦសាន្ត។

...

តោះទៅទស្សនាទេសភាពល្អគ្មានពីនេះនារដូវវស្សា ភ្ញៀវទេសចរអាចឡើងទៅលេងទីនោះបាន តាមរយៈការធ្វើដំណើរដោយថ្មើរជើងប្រហែល ៦ម៉ោង ឬការជិះម៉ូតូកែច្នៃ ហើយអាចបោះតង់សំរាកលំហែ ធម្មជាតិព្រៃភ្នំ ជ្រលងដងអូ រួមទាំងសត្វព្រៃ គឺជាសក្តានុពលដ៏អស្ចារ្យនៃភូមិសាស្ត្រខេត្តប៉ែកឦសាន្ត៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print