មិនគួរឲ្យជឿ! Bayern Munich ឈ្នះក្រុមក្នុងស្រុក Rottach-Egern ២៧ទល់០ ក្នុងការប្រកួតមុនបើករដូវកាល

ចែករំលែក៖

ប្រសិនបើការប្រកួតមុនបើករដូវកាលដំបូងរបស់ Bayern Munich មានអ្វីដែលត្រូវទៅនោះ ពួកគេប្រហែលជាមិនត្រូវការខ្សែប្រយុទ្ធ Harry Kane របស់ Tottenham នោះទេ ដោយបានយកឈ្នះលើក្រុម Rottach-Egern ក្នុងលទ្ធផល២៧ទល់នឹង០ឯណោះ។

 កីឡាករចំនួន១៣នាក់ទទួលបានគ្រាប់បាល់នៅលើទីលាន ដោយ Jamal Musiala, Mathys Tel និង Marcel Sabitzer ដណ្តើមបាន៥គ្រាប់ក្នុងម្នាក់ៗ។ Sabitzer ដែលខ្ចីជើងនៅ Manchester United កាលពីរដូវកាលមុន បានស៊ុតបញ្ចូលទីបាន៥គ្រាប់របស់គាត់ក្នុង២២នាទីក្នុងតង់ទីពីរ។

លទ្ធផល ១៨ទល់០ នៅពាក់កណ្តាលតង់ទី១ មុនពេលក្រុម Rottach-Egern ត្រូវបានក្រុមយក្សអាល្លឺម៉ង់ Bayern Munich ស៊ុតបញ្ចូលទីថែម៩គ្រាប់បន្តទៀតនៅតង់ទី២។

 កីឡាករ Serge Gnabry ដែលរកបាន Hat-trick, កីឡាករ Alphonso Davies, Konrad Laimer, Noussair Mazraoui, Dayot Upamecano, Leroy Sane, Raphael Guerreiro, Ryan Gravenberch, Kingsley Coman និង Sadio Mane គឺជាកីឡាករផ្សេងទៀតដែលរកគ្រាប់បាល់ក្នុងជ័យជម្នះនេះ។

 គួរបញ្ជាក់ថា ក្រុម Bayern Munich ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការនាំយកខ្សែប្រយុទ្ធ Kane នៅរដូវក្តៅនេះធ្លាប់បានផ្តួលក្រុម ដូចគ្នា ក្នុងលទ្ធផល ២៣ទល់០ កាលពីអំឡុងឆ្នាំ២០១៩ផងដែរ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print