លោក ពូទីន ធ្វើទស្សនកិច្ចនៅអាហ្វ្រិកខាងត្បូង ប្រធានាធិបតី Ramaphosa បដិសេធមិនធ្វើតាមបញ្ជារបស់ ICC

ចែករំលែក៖

ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បាននិយាយថា ការប៉ុនប៉ងចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅពេលគាត់មកដល់ប្រទេសនេះនៅខែក្រោយនឹងក្លាយជាការប្រកាសសង្រ្គាមប្រឆាំងនឹងរុស្ស៊ី។

ប្រធានាធិបតីអាហ្រ្វិកខាងត្បូង Cyril Ramaphosa បាននិយាយកាលពីថ្ងៃទី ១៨ ខែកក្កដាថា “រុស្ស៊ីបានបញ្ជាក់យ៉ាងច្បាស់ថា ការចាប់ខ្លួនប្រធានាធិបតីបច្ចុប្បន្នរបស់ខ្លួននឹងក្លាយជាការប្រកាសសង្គ្រាម”។
លោកពូទីនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Johannesburg នៅខែក្រោយ។ គាត់គឺជាគោលដៅនៃដីកាចាប់ខ្លួនដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលអាហ្វ្រិកខាងត្បូងជាសមាជិក ហើយតាមច្បាប់ប្រទេសនេះត្រូវតែអនុវត្តតាមសំណើរបស់ ICC ប្រសិនបើមេដឹកនាំរុស្ស៊ីចូលរួមព្រឹត្តិការណ៍នោះ។
រដ្ឋាភិបាលអាហ្រ្វិកខាងត្បូងកំពុងស្ថិតក្នុង«បញ្ហាការទូត»។ ម្យ៉ាងវិញទៀតគឺសម្ពាធពី ICC និង គណបក្សប្រឆាំងនាំមុខគេរបស់ប្រទេសគឺសម្ព័ន្ធប្រជាធិបតេយ្យ (DA) កំពុងព្យាយាមបង្ខំរដ្ឋាភិបាលឱ្យចាត់វិធានការ និងធានាថាមេដឹកនាំរុស្ស៊ីត្រូវបានឃុំខ្លួន និងប្រគល់ទៅឱ្យ ICC ប្រសិនបើលោកពូទីនបោះជំហានចូលអាហ្វ្រិកខាងត្បូង។
ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតី Cyril Ramaphosa បានហៅសំណើរបស់ DA ថា “គ្មានការទទួលខុសត្រូវ” ដោយព្រមានថាសន្តិសុខជាតិកំពុងជាប់គាំង។ អាហ្រ្វិកខាងត្បូងកំពុងស្វែងរកអភ័យឯកសិទ្ធិក្រោមច្បាប់ ICC ដោយលើកឡើងពីការចាប់ខ្លួនលោកពូទីនថាជាការគំរាមកំហែងដល់ “សន្តិសុខជាតិ សន្តិភាព និងសណ្តាប់ធ្នាប់”។
លោក Cyril Ramaphosa បាននិយាយថា “វាមិនសមរម្យទេក្នុងការប្រថុយធ្វើសង្រ្គាមជាមួយរុស្ស៊ី” ដោយបន្ថែមថាវានឹងប្រឆាំងនឹងកាតព្វកិច្ចការពារប្រទេសរបស់គាត់។
លោកប្រធានាធិបតី Cyril Ramaphosa បាននិយាយថា “ការចាប់ខ្លួននេះក៏នឹងធ្វើឱ្យខូចដល់បេសកកម្មដឹកនាំដោយអាហ្វ្រិកខាងត្បូង ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន និងបិទទ្វារទៅរកដំណោះស្រាយដោយសន្តិវិធី”៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print