គណបក្សសម្ព័ន្ធមិត្តបានឡើងផែនការសម្រាប់បោះឆ្នោតជុំទីបី បើ បេក្ខជននាយករដ្ឋមន្ត្រី លោក Pita បរាជ័យជាថ្មី

ចែករំលែក៖

សារព័ត៌មាន The Nation បានដកស្រង់សម្តីលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ដែលបានបញ្ជាក់ថា គណបក្ស Pheu Thai នឹងតែងតាំងលោក Srettha Thavisin ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជុំទី៣ នៃសម័យប្រជុំរួមរដ្ឋសភា និងព្រឹទ្ធសភា នៅក្នុងករណីដែលបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្ស Move Forward លោក Pita Limjaroenrat បរាជ័យសាជាថ្មីនៅក្នុងការបោះឆ្នោតជុំទី២ នៅថ្ងៃពុធនេះ។

អ្នកនាង ផែថងថាន ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារសប្ដាហ៍នេះ និងបន្ទាប់ពីក្រុមចម្រុះជាដៃគូជាមួយគណបក្ស Move Forward បានបញ្ជាក់កាលពីថ្ងៃចន្ទថា ពួកគេនឹងបោះឆ្នោតគាំទ្រលោក Pita នៅក្នុងការបោះឆ្នោតជុំទី២ ខណៈដែលរូបលោកត្រូវការសំឡេងគាំទ្រយ៉ាងហោច ៦៣សំឡេងពីសមាជិកព្រឹទ្ធសភា ឬសមាជិកសភា នៅក្រៅក្រុមចម្រុះទាំង៨គណបក្សរបស់លោក។ បើតាមអ្នកនាង ផែថងថាន គណបក្ស Pheu Thai នឹងព្យាយាមតាមដែលអាចធ្វើទៅបានដើម្បីគាំទ្រលោក Pita ប៉ុន្តែប្រសិនបើលោកបរាជ័យជាថ្មីម្ដងទៀត នោះអ្នកនាងនឹងស្នើកោះប្រជុំក្រុមប្រឹក្សាភិបាលគណបក្ស Pheu Thai បោះឆ្នោតតែងតាំងលោក Srettha Thavisin ជាបេក្ខជននាយករដ្ឋមន្ត្រី នៅក្រោយ Pheu Thai ក្លាយជាមេដឹកនាំក្រុមចម្រុះ។
នៅក្នុងការបោះឆ្នោតជុំទី១ កាលពីថ្ងៃទី១៣ ខែកក្កដា លោក Pita ទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់នោះទេ ដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រីទី៣០ របស់ថៃ ដោយលោកទទួលបានត្រឹមតែ ១៣សំឡេងប៉ុណ្ណោះ នៅក្នុងចំណោមសមាជិកព្រឹទ្ធសភា ទាំង២៤៩រូប។ លោក Pita ផ្ទាល់ក៏បានបញ្ជាក់ដែរថា ប្រសិនបើលោកទទួលបរាជ័យជាលើកទី២ នោះលោកនឹងផ្ដល់សិទ្ធិឱ្យគណបក្ស Pheu Thai ដឹកនាំក្រុមចម្រុះ និងរើសបេក្ខជននាយករដ្ឋមន្ត្រីថ្មី៕ ដោយធីរីណា

...

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print