យកឲ្យលោកស្រោចទឹករំដោះគ្រោះមិនបានប៉ុន្មានម៉ោងផង ជនរងគ្រោះខ្យល់គរដួលផ្កាប់មុខស្លាប់

ចែករំលែក៖

ខេត្តកណ្តាល៖ ស្ដ្រីម្នាក់បានស្លាប់ដោយដួលផ្កាប់មុខនៅក្នុងបរិវេណវត្តខន្តី កាលពីវេលាម៉ោង៤ និង៣០នាទីទាបភ្លឺថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចព្រះវិហារ ស្ថិតក្នុងភូមិស្លាម៉ាត ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

...

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះឡេង ឡាយ ភេទស្រី អាយុ៤៣ឆ្នាំ មានទីលំនៅភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល មុខរបរជាកសិករ។ មុនពេលកើតហេតុកាលពីវេលាម៉ោង១រសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ក្រុមគ្រួសារ និងសាចញាតិ យល់ឃើញថាស្ត្រីឈ្មោះឡេង ឡាយ ចេះតែមានជំងឺប្រចាំកាយមិនចេះជា មិនតែប៉ុណ្ណោះ តែងតែមានអារម្មណ៍មិនល្អ ពិសាស្រាមិនលួសថ្ងៃ ទើបយកទៅវត្តស្រោចទឹករំដោះគ្រោះ។ ប៉ុន្តែពេលទៅរំដោះគ្រោះជនរងគ្រោះត្រូវសម្រាកនៅក្នុងវត្តមួយរយៈ ដើម្បីឲ្យមានអារម្មណ៍ស្រឡះ។

លុះដល់វេលាម៉ោង៤និង០០នាទីទាបភ្លឺថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ឈ្មោះឡេង ឡាយ បានបើកទ្វារចេញពីសាលាឆាន់ មិនដឹកទៅណាទើបនៅវេលាម៉ោង១១ព្រឹកថ្ងៃខែឆ្នាំដដែលនេះ ក៏ស្រាប់តែតាជីយាយជីបានប្រទះឃើញជនរងគ្រោះដេកផ្កាប់មុខស្លាប់ និងមានសត្វស្រមោចរោមពេញរាងកាយ ក៏បង្កឲ្យមានការភ្ញាក់ផ្អើល និងហៅសមត្ថកិច្ចចុះមកពិនិត្យធ្វើកោសល្យវិច័យ ទើបបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយអាការៈខ្យល់គរ។ ក្រោយមកសមត្ថកិច្ចក៏បានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

5fd859a8-8446-4c1b-9c85-e2ad4772e200

34d9632a-0c84-4c74-944a-f5fcf7855d30

935e1a3e-3d6b-4977-b593-4b90923a4404

ដោយ៖ ស្អាងជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print