ភ្លេីងស្តុបទៅមុខបែរជាដាក់លេខមកក្រោយបុកម៉ូតូផ្ទប់នឹងរថយន្តមួយគ្រឿងទៀតបណ្តាលឱ្យស្លាប់ភ្លាមមួយរំពេច

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តព្រូសមួយគ្រឿងឈប់ភ្លើងស្តុបពណ៌ក្រហម ហើយពេលលោតភ្លេីងខៀវមិនដាក់លេខទៅមុខបែរជាដាក់លេខមកក្រោយជ្រុលទៅបុកម៉ូតូដែលឈប់ខាងក្រោយរុញផ្ទប់ទៅនឹងរថយន្តFord​ មួយគ្រឿងទៀតបណ្តាលឱ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះ=ឈ្នះ ត្រង់ចំណុចភ្លើងស្តុបស្ពានអាកាសថ្មី ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ  ។

​ជនរងគ្រោះ​នៅមិនទាន់ស្គាល់​អត្តសញ្ញាណនៅឡើយទេ ជាជនជាតិ​ចិន​ភេទ​ប្រុស អាយុ​ប្រហែល​៤០​ឆ្នាំ​​។

...

ចំណែកអ្នកបេីកបររថយន្តព្រូសឈ្មោះ​ ជី​ ដារី​រត្ន័​ ភេទ​ស្រី អាយុ​៤០ឆ្នាំ មុខរបរ​  មេផ្ទះ​ ទីលំនៅ​បច្ចុប្បន្ន​ភូមិសាមគ្គី​  សង្កាត់​ឫស្សី​កែវ​ ខណ្ឌ​ឫស្សី​កែវ​ ត្រូវប៉ូលិស​ឃាត់​ខ្លួន​)។ រីឯម្ចាស់រថយន្ត​Ford ឈ្មោះ គង់​ ដា​ ភេទ​ប្រុស អាយុ​៣៥ឆ្នាំ​មុខរបរ​នៅផ្ទះ​ មានទីលំនៅ​បច្ចុប្បន្ន​ភូមិ​ ប្រាងម្កាក់ ឃុំ​តាំងក្រូច​ ស្រុក​សំរោង​ទង​ខេត្ត​កំពង់​ស្ពឺ​ (ប៉ូលិស​ឃាត់​ខ្លួន​)។

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តម៉ាកTOYOTA Prius  ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BD-4793 បើកបរ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុក៏ឈប់ភ្លើងស្តុបពណ៌ក្រហម។ ចំណែកបុរសជនជាតិចិនម្នាក់ជាជនរងគ្រោះជិះម៉ូតូម៉ាក
ស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BA-8157 ជិះពីកើតទៅលិចដែរនោះ ទៅឈប់ពីក្រោយរថយន្តព្រូស​។ ដោយឡែករថយន្ត ម៉ាកFord ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-0501 បើកពីកើតទៅលិចដូចគ្នាទៅឈប់នៅពីក្រោយម៉ូតូរបស់ជនរងគ្រោះ រង់ចាំភ្លើងខៀវទាំងអស់គ្នា លុះដល់ភ្លើងស្តុបលោតពណ៌ខៀវហើយ ក៏ស្រាប់តែរថយន្តព្រូស មិនដាក់លេខទៅមុខ បែរជាច្រឡំដាក់លេខថយក្រោយធ្វើឱ្យរថយន្តស្ទុះថយក្រោយបុកម៉ូតូជនរងគ្រោះរុញផ្ទប់នឹងរថយន្តFord បណ្តាលឱ្យគាបអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ​តែម្ដង​។
បច្ចុប្បន្ន​ រថយន្ត២គ្រឿងនិងម៉ូតូមួយគ្រឿង រួមទាំងអ្នកបើកបររថយន្តទាំង២នាក់ ត្រូវ​បាន​នគរបាល​ការិយាល័យចរាចរណ៍​ផ្លូវ​គោកនៃស្នងការដ្ឋានរាជធានីភ្នំពេញយកទៅរក្សាទុកនិងកសាងសំណុំរឿងតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីបន្តការស្រាវជ្រាវស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print