ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រលប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ជនសង្ស័យចំនួន ៨នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៤ករណី ទូទាំងប្រទេសនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣នេះ ។
របាយការណ៍ដដែល បន្តថាក្នុងចំណោមជនសង្ស័យចំនួន ៨នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ២នាក់ (ស្រី ០នាក់),ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ ២នាក់ (ស្រី ០នាក់) និងប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ (ស្រី ០នាក់)។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២២ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ១៨,៣៩ក្រាម និង១កញ្ចប់តូច និងកេតាមីន (Ke) ស្មេីនិង ៧,០៦ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ២អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលជាតិទាំង ២អង្គភាព មានដូចខាងក្រោម៖
*១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ១៨,៣៩ក្រាម និង Ke ៧,០៦ក្រាម។
*២ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១កញ្ចប់តូច ៕ដោយ៖សហការី