ខណ្ឌប្ញស្សីកែវ ៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ នៅមជ្ឈមណ្ឌលម៉ូដែន ៥ ស្ថិតក្នុងសង្កាត់ប្ញស្សីកែវ សាលាខណ្ឌឫស្សីកែវ បានថៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ អាណត្តិទី២ ។
កិច្ចប្រជុំបានដំំណើរការទៅក្រោមអធិបតីភាព លោក វ៉ាន់ សាលី ប្រធានក្រុមប្រឹក្សាខណ្ឌ, លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌ និងមានការអញ្ជើញចូលរួមពីលោកអភិបាលរងខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, លោកនាយករដ្ឋបាលស្តីទីសាលាខណ្ឌ, លោកនាយករងរដ្ឋបាលសាលាខណ្ឌ, ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធសាលាខណ្ឌ, ការិយាល័យជំនាញជុំវិញខណ្ឌ, លោកចៅសង្កាត់-ចៅសង្កាត់រង និងមានប្រជាពលរដ្ឋចូលរួម សរុបប្រមាណ ៤២០នាក់ ។ វេទិកានេះផ្តោតទៅការងារចំនួន ០៣គឺ៖
១. ការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់មូលដ្ឋាន
២. ការងារអភិវឌ្ឍមូលដ្ឋាន
៣. ការងារបរិស្ថាន ។
ជាលទ្ធផលពីវេទិកានេះ យើងទទួលបានសំណួរ ចំនួន ៦ និងសំណូមពរ ចំនួន ២៦ ក្នុងនោះសំណួរ ផ្ទាល់មាត់៤ និងសំណួរលាយល័ក្ខអក្សរ ២៩ រាល់ សំណួរ និងសំណូមពរត្រូវបានលោកអភិបាល- អភិបាលរងខណ្ឌ និងផ្នែកជំនាញពាក់ព័ន្ធ បានបក ស្រាយជូនអង្គវេទិការ៕
ដោយ៖ ដាំ សុីចាន់