សមត្ថកិច្ច​ចាប់ឃាត់ខ្លួន​ជនបរទេសម្នាក់ នៅខេត្តសៀមរាប ក្រោយវាយបំផ្លាញម៉ាស៉ីន ATM ធនាគារវឌ្ឍនៈ នៅខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច​ជំនាញ​ខេត្តសៀមរាប​ សហការជាមួយ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ ចុះស្រាវជ្រាវ​ឃាត់ខ្លួនបាន​ជនជាតិបរទេសម្នាក់ នៅក្នុងអាកាសយានដ្ឋានអន្ដរជាតិខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ខណៈ​ជនសង្ស័យរូបនេះបម្រុងហោះចាកចេញពីកម្ពុជា ក្រោយពាក់ព័ន្ធករណីវាយបំផ្លាញម៉ាស៉ីនទូរ ATM របស់ធនាគារវឌ្ឍនៈ នៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​សមត្ថកិច្ច​ បានឱ្យដឹងថា​ ជនសង្ស័យមានឈ្មោះ MULDOON IAN ជាជនជាតិអូស្ដ្រាលី។

យោង​តាមពាក្យបណ្ដឹងរបស់អ្នកឧកញ៉ា ឈុន លាង បានបញ្ជាក់ថា ជាជនជាតិអូស្ដ្រាលីរូបនេះ បានធ្វើសកម្មភាពវាយបំផ្លាញម៉ាស៉ីនទូរ ATM របស់ធនាគារវឌ្ឍនៈ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចស្មាលមីនី ម៉ាត់ ស្ថិតក្នុងភូមិ៧ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។

...

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកំពុងធ្វើការសួរនាំ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print