កណ្ដាល: ជនជាតិចិនម្នាក់បានយកកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯងនៅក្នុងរថយន្ត ស្លាប់យ៉ាងរន្ធត់ ដោយពុំដឹងជាមានវិបត្តិអ្វីនោះទេ។ ករណីអត្តឃាតនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៨និង០០នាទី នៅចំណុចដីចំការរបស់ឈ្មោះ ហេង រ៉ាវី ស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាងខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះ
ឈ្មោះYEH BO JHENG ភេទប្រុស ថ្ងៃខែឆ្នាំកំណើត២២.មករា.២០០១ ជនជាតិចិន
មុខរបរ ស្នាក់នៅសណ្ឋាគារត្រានីការ
ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្ដាល។(ស្លាប់) ។
វត្ថុតាងចាប់យក
១.អាវុធខ្លីចំនួន០១ដើមម៉ាក GLOGK.17
២.សំបកគ្រាប់ចំនួន០២សំបក
៣.គ្រាប់ចំនួន០២គ្រាប់
៤.បង់ចំនួន០១
៥.រថយន្ដម៉ាកSAVARIN ស្លាកលេខ.ភ្នំពេញ.2BC.0536 ចំនួន០១គ្រឿង។
ប្រភពដដែលបន្តថា នៅថ្ងៃទី២៧.០៧.២០២៣ វេលាម៉ោង០២.៣០នាទីបានទៅផឹកស៊ីនៅហាងបេនសរ័ ផ្លូវលេខ៣១០ភ្នំពេញ រហូតដល់ម៉ោងជិត៣និង០០នាទីក៏ត្រឡប់មកសណ្ឋាគារត្រានីកាវិញ។លុះដល់ម៉ោង០៦និង០៧នាទី ជនរងគ្រោះបានយកឡានម៉ាកខាងលើបើកចេញទៅក្រៅបាត់។
លុះដល់ម៉ោង០៨ថ្ងៃដដែល ក៏ប្រទះឃើញជនរងគ្រោះបាញ់សំលាប់ខ្លួនស្លាប់ក្នុងរថយន្ត ស្ថិតនៅដីចំការរបស់ឈ្មោះហេងរ៉ាវី ភូមិព្រែកថ្មី ឃុំទឹកវិលស្រុកស្អាងខេត្តកណ្ដាល។
ក្រោយពីមានហេតុការណ៍កើតឡើងកម្លាំងនគរបាលជំនាញការិយាលយ័បច្ចេកទេសខេត្តសហការជាមួយកម្លាំងស្រុក ប៉ុស្ដិ ពិនិត្យឃើញដូចខាងក្រោម:
១.ជនរងគ្រោះស្លាប់ដោយសារបួសក្បាលធ្ងន់ធ្ងដោយគ្រាប់កាំភ្លើង(អត្តឃាត)
។ បច្ចុប្បន្នសាកសពត្រូវបានកម្លាំងការិយល័បច្ចេកទេសខេត្តដឹកយកទៅដម្កល់ទុកនៅវត្តទឹកថ្លារាជធានីភ្នំពេញដើម្បីបន្តនីតិវិធី៕