មកស្គាល់អត្តសញ្ញាណគូស្នេហ៍ អ៊ីវ៉ា ជាបុរសខ្លាំងលើមុខជំនួញនិងជាម្ចាស់ក្លឹបបាល់ទាត់ល្បីឈ្មោះមួយទៀត

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា ត្រូវបានគេទម្លាយថាមានស្នេហាច្បាស់លាស់ហើយ ដោយបុរសនោះខ្លាំងលើមុខជំនួញនិងជាម្ចាស់ក្លឹបបាល់ទាត់ល្បីឈ្មោះមួយទៀត។ ភាពផ្អែមល្ហែមនេះត្រូវបានគេរំពឹងថានឹងមានដំណឹងល្អឆាប់ៗថែមទៀតផង។
មិនដែលបើកបង្ហាញស្នេហាម្តងណាឡើយ ប៉ុន្តែមុននេះទំនាក់ទំនងរវាងតារាចម្រៀង អ៊ី វ៉ា និងអ្នកជំនួញលេចធ្លោរម្នាក់ត្រូវបានគេទម្លាយ ខណៈដែលសាមីខ្លួនក៏បានបង្ហើបខ្លះៗផងដែរ។ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រ តារាចម្រៀង អ៊ីវ៉ា បានសាទរញញឹមបិទមាត់មិនជិតក្រោយពីបានឃើញអាយដលក្នុងដួចចិត្តរបស់ខ្លួនបង្ហាញភាពផ្អែមល្ហែមដោយបើកចំហរជាមួយនឹងលោកលី សេងហួរ ដែលគេស្គាល់ថាជាម្ចាស់ក្លឹបបាល់ទាត់សៀមរាប យូណាធីតនោះ។
តារាចម្រៀងដែលមានឈ្មោះដើមថាឃីន ស្រីនាថ ហៅអ៊ីវ៉ា បានបង្ហើបឲ្យដឹងថាស្រីនាថ និងម្ចាស់ក្លឹបបាល់ទាត់សៀមរាប យូណាធីត ទើបពេលនេះពួកគេបង្ហាញសកម្មភាពដូចគ្រួសារតែមួយ ធ្វើឲ្យចំណងស្នេហាដែលប្រឹងលាក់បាំងអស់រយៈពេលជាង៧ឆ្នាំ នោះប្រែជាបើកចំហដូចគូស្នេហ៍តារាដ៍ទៃទៀតដែរ ព្រោះតែអនាគតស្វាមីអ៊ីវ៉ា ចង់ឲ្យស្នេហាមួយនេះបញ្ចេញជាសារធារណៈ។កន្លងទៅថ្មីៗនេះតារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះក៏បាន បណ្ដើរម្ចាស់ក្លឹបបាល់ទាត់រូបនេះទៅ ក្នុងពិធីមង្គលការរបស់ប្អូនប្រុសលោកដែលបានបញ្ជាក់ថាពួកគេមានភាពច្បាស់លាស់ ខណៈដែលក្រុមគ្រួសារទាំងសងបានគាំទ្រដឹងលឺរហូតអ្នកជិតដិតនាងលើកឡើងថាពួកគេក៏ត្រៀមខ្លួនចូលរោងការជាផ្លូវការក្នុងពេលដ៏ខ្លីខាងមុខនេះ។ ទោះជាយ៉ាងណាបើទើបីជាមានរូបថត និងដំណឹងក្រៅផ្លូវការមែន ប៉ុន្តែតារាចម្រៀងស្រីរូបនេះនៅមិនទាន់បញ្ជាក់ច្បាស់លាស់អំពីរឿងរ៉ាវទាំងនេះនៅឡើយ ខណៈដែលអ្នកគាំទ្រក៏ទន្ទឹងរងចាំដំណឹងល្អពីនាងគ្រប់គ្នាផងដែរ។ ទោះជាយ៉ាងណអ្វីដែលធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តគឺ អ៊ីវ៉ាអាចរកអ្នកយល់ចិត្តបាន ហើយអនាគតនាងក៏នឹងក្លាយជាភរិយាអ្នកជំនួញមានមុខមាត់ និងទ្រព្យធនច្រើនផងដែរ ព្រោះតែគូស្នេហ៍នាងជាម្ចាស់ក្លឹបបាល់ទាត់ធំមួយ ហើយក៏ជាអ្នកជំនួញបើកហាងលក់សម្លៀកបំពាក់ និងសម្ភារៈកីឡាផងដែរ។ កន្លងទៅតារាចម្រៀងស្រីរូបនេះក៏មិនដែលជំពង់នឹងរឿងអាស្រូវស្នេហាម្តងណាឡើយហើយនាងក៏ត្រូវបានគេចាត់ទុកថាជាតារាស្រីដែលស្រគត់ស្រគុំមិននិយមស្លៀកពាក់លេចលើខើចក្រោយដែរ។ អ្វីដែលអ្នកគាំទ្ររំពឹងផងដែរនោះគឺនាងនៅតែបន្តការងារសិល្បៈបើទោះបីជាក្រោយចូលរោងការរួចក្តី។ អ្នកក្នុងចង្កោមសិល្បៈសរសើរវាសនាតារាស្រីរូបនេះដែលអាចរកបានគូស្នេហ៍ជាមានជីវភាពធូរធា អត្តចរិកល្អ រូបសម្បត្តិស្រស់សង្ហា និងពិតជាស័ក្កសមគ្នាខ្លាំងណាស់៕
ដោយ៖វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print