ភ្នំពេញ : គណបក្សកម្លាំងប្រជាធិបតេយ្យ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានប្រកាសជាសាធារណៈលាលែងពីតំណែងនាយករដ្ឋមន្ត្រី ដោយបានផ្តល់នូវសេចក្តីទុកចិត្ត បានផ្ទេរតំណែងជូនទៅឱ្យឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណត ជានាយករដ្ឋមន្ត្រី ក្នុងនីតិកាលទី៧ នៃរដ្ឋសភាជាតិ។
សមាជិក សមាជិកា នៃគណបក្សកម្លាំងប្រជាធិបតេយ្យ សូមប្រកាសគាំទ្រទាំងស្រុងចំពោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី បន្តការអភិវឌ្ឍន៍ជាតិ និងការពារ សន្តិភាពឱ្យបានរឹងមាំប្រកបទៅដោយលទ្ធិប្រជាធិបតេយ្យ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន ការរស់នៅរបស់ប្រជា ពលរដ្ឋទទួលបានការគោរពសិទ្ធិគ្នា និងមានជីវភាពកាន់តែធូធារល្អប្រសើរឡើងថែមទៀត។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និង សម្ដេចកត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រានីហ៊ុន សែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមប្រកបនូវពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ : សហការី