ខេត្តរតនគិរី៖ ភោជនីយដ្ឋានមួយកន្លែងយីហោពន្លឺថ្មី.ជាទីតាំងភោជនាហារអាពាហ៍ពិពាហ៍ត្រូវបាន
អគ្គិភ័យលេបត្របាក់ស្ទើរអស់ទាំងស្រុងសង្ស័យបណ្តាលមកពីភ្លើងចង្ក្រានហ្គាស់ភ្លេចបិទ។
ហេតុការណ៍ឆាបឆេះភោជនីយដ្ឋាននេះបានកើតឡើងនៅវេលាម៉ោងប្រហែល១២យប់រំលងអធ្រាត្រថ្ងៃទី៣៧ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀកក្រុងបានលុង ខេត្តរតនគិរី។
តាមប្រភពបឋមថា ការឆាបឆេះនោះបណ្តាលមកពីភ្លើងចង្ក្រានហ្គាស់ភ្លេចបិទ។
ហើយបង្កឲ្យមានអណ្តាតភ្លើងឆាបឆេះស្ទើរអស់ទាំងស្រុងប្រមាណជា៨០% នៅសល់តែផ្នែកខាងមុខនៅខាងក្នុងនិងផ្នែកខាងលើរហូតមកដល់ព្រឹកនេះនៅបន្តឆេះនៅឡើយដោយសារមានគំនរឈើចាស់ៗជាច្រើន។
ក្នុងហេតុការណ៍នោះមានកម្លាំងជំនាញកំពុងជួយអន្តរាគមន៍មានរថយន្តជាច្រើនគ្រឿងផងដែរជួយបាញ់ទឹកពន្លត់ភ្លើងដែលនៅសេសសល់បន្តឆេះនោះ។
សមត្ថកិច្ចកំពុងចុះត្រួតពិនិត្យការខូចខាតស្រង់តួរលេខឲ្យពិតប្រាកដមិនទាន់ដឹងនៅឡើយ
ក្នុងហេតុការណ៍នោះពុំបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ៕
ដោយ៖ ជីវ័ន្ត