ច្បាស់ណាស់ គឺនៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មីបន្ដដឹកនាំ ប្រទេស ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត

ចែករំលែក៖

ភ្នំពេញ : ច្បាស់ណាស់ គឺនៅពេលដ៏ខ្លីខាងមុខនេះ

កម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មីបន្ដដឹកនាំ ប្រទេស ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ គណបក្សប្រជាជន ឈ្នះ គឺខ្មែរឈ្នះទាំងអស់គ្នា ហើយគណបក្សនានាក៏អាចរួមរស់ក្រោមម្លប់សន្តិភាពបាន
ទាំងអស់គ្នា។ នេះជាការលើកឡើងរបស់ លោក ដួងតារា រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកគ្រប់គ្រងផេកសម្ដេច ។ ក្នុងនោះសូម្បីតែលើប្រព័ន្ធ Telegram ផ្លូវការរបស់សម្ដេច ក៏បានបង្ហោះករណីនេះ។

លោកដួងតារាបានបន្តថា : អរគុណបងប្អូនជនរួមជាតិដែលបានផ្តល់នូវសេចក្តីស្រឡាញ់ ការគាំទ្រនិងទំនុកចិត្ត
ជ្រាលជ្រៅចំពោះ សម្តេចតេជោ​ និងឯកឧត្តម
បណ្ឌិត​ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីដើម្បី
ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្រាប់អាណត្តិ
ទី៧ ឆ្នាំ ២០២៣។
លោកជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ
និងសំណាងល្អ ។
សូមបញ្ជាក់ថា : មានញត្តិគាំទ្ររបស់ស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល សមាគម គណបក្សនយោបាយ ។ល។ នៅព្រះរាជាណាចក្រកម្ពុជា និងនៅក្រៅប្រទេស បានប្រកាសគាំទ្រទាំងស្រុងចំពោះសារនយោបាយពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដែលបានឆ្លុះបញ្ចាំងនូវការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតក្នុងការរៀបចំបេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print