សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រី៦នាក់ករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តក្រចេះ៖ មនុស្សប្រុសស្រីចំនួន៦នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើ

ប្រាស់សារធាតុញៀនត្រូវសមត្ថកិច្ចនគរបាលក្រុងចាប់ខ្លួនបញ្ជូនទៅសាលាដំបូង។

ការឃាត់ខ្លួននោះដមត្ថកិច្ចបានធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នាក្រុង.ខេត្តក្រចេះខណៈដែលជនសង្ស័យទាំង៦នាក់បានកំពុងតែប្រព្រឹត្ត។

ប្រភពបានឲ្យដឹងថាការបង្ក្រាបហើយឃាត់ខ្លួននោះ
ក្រោមការចង្អុលបង្ហាញពីលោក ឧត្តម
សេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរ
បាលខេត្ត និងមានការសម្រសម្រួលពី លោក គី ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ សហការជា
មួយប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរឫស្សី ឃាត់ខ្លួនជន
សង្ស័យចំនួន ៦នាក់ (ស្រី០២នាក់) ។

ប្រតិបត្តិការនោះដំបូងឡើយកម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបនៅចំណុចផ្ទះឈ្មោះ ហាត ផានិត ភេទប្រុស អាយុ១៩ឆ្នាំ ស្ថិតនៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សីក្រុងក្រចេះខេត្តក្រចេះ ។

និងយោងតាមចម្លើយសារភាពកម្លាំងសមត្ថ
កិច្ចបន្តឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបន្តបន្ទាប់ចំនួន៥នាក់បន្ថែមទៀតនៅទីតាំងផ្សេងៗគ្នាក្នុងនោះមានទី១. ឈ្មោះ ហាត ផានិត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុង.ខេត្តក្រចេះ។

ទី ២.ឈ្មោះ វឿន សុខវីភេទប្រុស អាយុ១៩ឆ្នាំមុខ
របរ មិនពិតប្រាកដរស់នៅភូមិសង្កាត់ជាមួយគ្នាខាងលើ។

ទី ៣. ឈ្មោះ សន សាមុត (ហៅជាំង) ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

ទី ៤.ឈ្មោះ លី ស្រីហួង ភេទស្រី អាយុ១៥ឆ្នាំ មានទីលំនៅឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ទី ៥. ឈ្មោះ រី លីនាង ភេទស្រី អាយុ ១៦ឆ្នាំ មុខរបរ មិនពិត
ប្រាកដ ទីលំនៅភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។

ទី ៦.ឈ្មោះ ស៊ុន ដាឡែន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិនពិត មានទីលំនៅភូមិស្រែស្តៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។

ក្រោយការឃាត់ខ្លួនជនសង្ស័យខាង
លើកម្លាំងសមត្ថកិច្ចបានឆែកឆេនិងចាប់យកវត្ថុតាងសរុបរួមមានម្សៅ
ក្រាមពណ៌សថ្លាចំនួន ២កញ្ចប់ធំនិង១៥កញ្ចប់តូច ទុយោសម្រាប់ចូករំលែកគ្រឿងញៀន០១ ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយ
ចំនួន ទូរស័ព្ទដៃចំនួន ២ គ្រឿង ថង់
សម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួនផងដែរ ។

...

បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង ត្រូវបានឃាត់និងរក្សារទុកនៅអធិការដ្ឋាននគរ
បាលក្រុងក្រចេះ ដើម្បីកសាងសំណុំ
រឿងចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print