នារីម្នាក់បើករថយន្តមួយគ្រឿងខ្វះការប្រុងប្រយ័ត្ន ជ្រុលល្បឿនទៅរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់ បើករថយន្តព្រុស មួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលល្បឿន រ៉េចង្កូត ទៅបុករបាំងថ្មរពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខស្ទើតែទាំងស្រុង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង ០០ នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតតាមបណ្តោយមហាវិថីព្រះនរោត្តម ត្រង់ចំណុចស្តុបក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តព្រុសមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BQ-3200 បើកបរដោយនារីម្នាក់ តាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បើករថយន្តខ្វះការប្រុងប្រយ័ត្ន បានជ្រុលល្បឿន ទៅបុករបាំងថ្មរពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខស្ទើតែទាំងស្រុង ចំណែករបាំងថ្ម រងការខូចខាតបន្តិចបន្តួច តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ ។ បន្ទាប់ពីកើតហេតុ នារីជាអ្នកបើកបរបានចុះពីលើរថយន្តរួចដើរចេញពីកន្លែងកើតហេតុ បាត់ស្រមោល។

...

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចកើតហេតុ រួចធ្វើការវាស់វែង យករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print