ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្រះចក បានធ្វើការឃាត់ខ្លួន ក្រុមក្មេងទំនើងមួយក្រុម មានគ្នាប្រម៉ាណជិត៣០នាក់ ចំនួនជាង១០ម៉ូតូ ជិះតាមបណ្តោយផ្លូវយ៉ាងអាណាធិបតេយ្យ ដើម្បីធ្វើការណែនាំ និង ប្រមានកុំឲ្យជិះម៉ូតូយ៉ាងអាណាធិបតេយ្យ ធ្វើបែបនឹងទៀត។
ការឃាត់ខ្លួនណែនាំនេះ ធ្វើឡើងនៅវេលាម៉ោង១០ និង ១០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ក្នុងតំបន់បឹងកក់ តាមបណ្តោយផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពពីកម្លាំងសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា កងកម្លាំងបានធ្វើការជិះល្បាតក្នុងមូលដ្ឋាន ដើម្បីធានាសុវត្ថិភាពភូមិឃុំប្រជាពលរដ្ឋ ក៏បានប្រទះឃើញក្រុមក្មេងទំនើងមួយក្រុមមានគ្នាប្រម៉ាណជាង១០ម៉ូតូ ជិត៣០នាក់ បានជិះយ៉ាងអាណាធិបតេយ្យនៅលើដងផ្លូវ កម្លាំងសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនទាំងអស់ដើម្បីធ្វើការណែនាំ និង ប្រមាននកុំឲ្យជិះម៉ូតូយ៉ាងអាណាធិបតេយ្យ ធ្វើបែបនឹងទៀត ។
សមត្ថកិច្ចបញ្ជាក់ថា ក្រុមក្មេងទាំងនេះ មានអាយុ១៥ ដល់១៨ឆ្នាំតែប៉ុណកណោះ។
បន្ទាប់ពីបានធ្វើការណែនាំរួច កម្លាំងសមត្ថកិច្ច ក៏អនុញ្ញាតឲ្យក្រុមក្មេងទាំងនេះត្រឡប់ទៅផ្ទះវិញ ដោយសន្យាមិនបើកម៉ូតូយ៉ាងអាណាធិបតេយ្យជាលើកទី២ឡើយ៕ ដោយ៖ រ៉ារ៉ា