ធ្លាក់យន្តហោះខ្នាតតូចនៅតំបន់ភ្នំនៃប្រទេសកាណាដា សម្លាប់មនុស្ស៦នាក់

ចែករំលែក៖

កងទ័ពអាកាសកាណាដាបានរកឃើញកន្លែងធ្លាក់ ប៉ុន្តែអ្នកដំណើរទាំងប្រាំនាក់និងអ្នកបើកយន្តហោះត្រូវបានស្លាប់ដោយគ្រោះថ្នាក់នោះ។

កាលពីថ្ងៃទី 29 ខែកក្កដា ប៉ូលីសកាណាដា បាននិយាយថា មនុស្ស 6 នាក់បានស្លាប់នៅពេលដែលយន្តហោះតូចមួយបានធ្លាក់នៅ Kananaskis នៅតំបន់ភ្នំភាគខាងលិច Calgary ខេត្ត Alberta នៃប្រទេសនេះ។
យន្តហោះដឹកអ្នកដំណើរ 5 នាក់ និងអ្នកបើកយន្តហោះម្នាក់បានចាកចេញពីអាកាសយានដ្ឋាន Springbank ក្បែរទីក្រុង Calgary នៅល្ងាចថ្ងៃទី 28 ខែកក្កដា ហើយកំពុងធ្វើដំណើរទៅកាន់ទីក្រុង Salmon Arm របស់ British Columbia ។
យន្តហោះបានបាត់ការទាក់ទងនៅម៉ោងប្រហែល 21:30 ម៉ោងក្នុងស្រុក ថ្ងៃទី 28 ខែកក្កដា (ម៉ោង 10:30 នាទី ម៉ោងនៅប្រទេសកម្ពុជា ថ្ងៃទី 29 ខែកក្កដា)។
មិនយូរប៉ុន្មាន កងវរសេនាតូចនៃកងទ័ពអាកាសកាណាដា នៅទីក្រុង Winnipeg បានបើកការស្វែងរក។ ដោយមានការគាំទ្រពីក្រុមជួយសង្គ្រោះភ្នំ Alberta Parks ក្រុមទាហានបានរកឃើញកន្លែងធ្លាក់យន្តហោះ និងព្យាយាមស្វែងរកអ្នកនៅរស់រានមានជីវិត៕

...

រូប​ថត​:CBC

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print