ខេត្តប៉ៃលិន÷ បើតាមប្រភពពីមន្ត្រីនគរបា
លជំនាញនៃស្នងការខេត្តបានឲ្យដឹងថា
នៅវេលាម៉ោង ១៨ និង២០ នាទីត្រូវនិង
ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅត្រង់ចំណុចមុខបន្ទាយកងរាជអាវុធហត្ថខេត្តប៉ៃលិន ស្ថិតនៅភូមិក្បាលព្រលាន សង្កាត់ប៉ៃលិន ក្រុង ប៉ៃលិន ខេត្តប៉ៃលិន។
សមត្តកិច្ចនគរបាលជំនាញនៃស្នងការ បានបន្តថា ករណីគ្រោះថ្នាក់នេះបណ្ដា
លឲ្យមានមនុស្ស២នាក់រងរបួសធ្ងន់និងស្រាល ម្នាក់ជាជនជាតិរុស្ស៉ីរងរបួសធ្ងន់បាក់ជើងនិងម្នាក់ទៀតជនជាតិខ្មែររងរបួសស្រាល,រីឯម៉ូតូខូចខាតចំនួន២គ្រឿងកម្រិតធ្ងន់ (បុរសទាំង២នាក់មិនបានពាក់
មួកសុវត្ថិភាពទេ)
ទី១-ភាគីបង្ករ ឈ្មោះកាន់តឿ សាយ៉េ ជនជាតិរុស្ស៊ី អាយុ ៥៥ ភេទប្រុសឆ្នាំ រស់នៅភូមិកូនភ្នំសង្កាត់អូរតាវ៉ៅក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូ suzuki viva ពណ៌ខ្មៅពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1K-9273 ដួលបាក់ជើងឆ្វេង (ក្រោមជង្គង់ មានឈាមហូរតាមមាត់)និងដួលបោកក្បាលថ្មពីក្រោយ
,ក្រោយមក ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកបញ្ជូនទៅមន្ទីរពេទ្យខេត្ត
បាត់ដំបង។
ទី២-ភាគីរងគ្រោះ ឈ្មោះ ប្រាក់ តឹង ជនជាតិខ្មែរអាយុ ៥១ភេទប្រុសឆ្នាំ រស់នៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិនខេត្តប៉ៃលិន បើកបរម៉ូតូឌ្រីមសង់ពណ៌ខ្មៅពាក់ផ្លាកលេខ ប៉ៃលិន 1A- 9213 របួសស្រាល
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្ករឲ្យអ្នក
បើកបរម៉ូតូទាំង២គ្រឿងបើកបញ្រ្ចាស់ទិសគ្នា បណ្ដាលមកពី បើកបរក្នុងស្ថានភាស្រ
វឹងនិងមិនប្រកាន់ស្ដាំ។
សមត្តកិច្ចនគរបាលជំនាញបានបន្តទៀតថា÷វត្ថុតាងត្រូវបានកម្លាំងជំនាញរបស់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការខេត្តប៉ៃលិនយកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕ដោយ៖ ស សារ៉េត