ម្ចាស់សំណង់ដែលសង់លើដីចំណីព្រែកកំពង់បាយត្រើយខាងលិចត្រូវតែរុះរើចេញក្នុងរយ:ពេល ១៥ថ្ងៃជាកំហិត

ចែករំលែក៖

ខេត្តកំពត÷ បន្ទាប់ពីរដ្ឋបាលក្រុងកំពត បានចេញលិខិតជូនដំណឹងចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ជម្រាបជូនឱ្យបងប្អូនប្រជាពលរដ្ឋដែលមានរបង ខ្ចុះ និងសំណង់ផ្សេងៗ នៅលើដីចំណីព្រែកកំពង់បាយត្រើយខាងលិច ចាប់ពីស្ពានរថភ្លើងដល់ស្ពានត្រើយកោះ ស្ថិតក្នុងភូមិទ្វីខាងជើង និងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ត្រូវរុះរ៉ើចេញដោយខ្លួនឯងក្នុងរយៈពេល ១៥ថ្ងៃរួចមក ។

នេះបើយោងតាមរបាយការណ៍ដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី០២ខែសីហាឆ្នាំ២០២៣នេះ នៅក្នុងរបាយការណ៍ដដែលបានឲ្យដឹងថាកាលពីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ លោក ង៉ាន់ ថារិទ្ធ អភិបាលរងខេត្ត បានដឹកនាំអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងកំណត់ទីតាំងសម្រាប់ឱ្យប្រជាពលរដ្ឋដែលជាម្ចាស់សំណង់ រុះរើចេញដោយខ្លួនឯង ដោយគិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ជាកំហិត។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា ក្រោយពីបងប្អូនប្រជាពលរដ្ឋជាម្ចាស់សំណង់រុះរើរួចរាល់ រដ្ឋបាលខេត្ត និងចាប់ផ្តើមអនុវត្តគម្រោងកែលម្អសោភ័ណ្ឌភាពក្រុង ដោយស្ថាបនាផ្លូវមួយខ្សែ និងរៀបចំច្រាំងព្រែកចាប់ពីចំណុចស្ពានរថភ្លើង រហូតដល់ស្ពានត្រើយកោះតែម្តង ហើយកន្លែងខ្លះនឹងមានសួនច្បារផងដែរ។

យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរក្រុង បានបញ្ជាក់ថា ក្នុងករណីម្ចាស់សំណង់ណាមិនបានអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុងកំពត និងអនុវត្តតាមនីតិវិធីច្បាប់ ព្រមទាំងចុះរុះរើដោយមិនទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិណាមួយឡើយ។ ឯការចំណាយផ្សេងៗសម្រាប់សកម្មភាពរុះរើជាបន្ទុករបស់ម្ចាស់សំណង់ផ្ទាល់៕

...

ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print