ជនជាតិចិន៣នាក់ រួមនឹងថ្នាំញៀនជិត៥គីឡូក្រាម ត្រូវ​កម្លាំង​មន្ទីរប្រឆាំងគ្រឿងញៀន​ឃាត់ខ្លួន​ និងបង្រ្កាបបាន

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិ២នាក់ និងស្ដ្រីជនជាតិចិនម្នាក់ រួមជាមួយនឹងថ្នាំញៀនជិត៥គីឡូក្រាម​ ត្រូវ​បានកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះស្រាវជ្រាវ​ឈានដល់ការបង្ក្រាប​ និងឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅចំណុចជិតផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។​ នេះបេីយោង​តាមប្រភពព័ត៍មានពី​មន្ទីរប្រឆាំងគ្រឿងញៀន​ នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី២​ ខែសីហា​ ឆ្នាំ​២០២៣។

មន្ទីរប្រឆាំងគ្រឿងញៀន​ បានឱ្យដឹងទៀតថា​ ក្នុងប្រតិបត្ដិការខាងលេីនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់ ពីឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

សូមជម្រាបជូនថា​ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិចិនទាំង៣នាក់នេះ បាមធ្វើឡើងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ថ្មីៗនេះ​ ដោយកម្លាំងនគរបាលការិយាល័យអន្តរាគមន៍ នៃមន្ទីរប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអជ្ញារង សាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្ដនៅចំជិតផ្សាររាត្រី សង្កាត់ផ្សារាចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដោយ​ឡែក​វត្ថុ​តាង​ចាប់យកពី​ចាប់យកពីជនសង្ស័យរួមមាន​៖សារធាតុញៀ​ន ប្រភេទក្រាមពណ៌ស ទម្ងន់៤.៨៦ក្រាម (ជិត៥គីឡូក្រាម)។

...

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print