ភ្នំពេញ : លោក អុឹម វុត្ថា ទីប្រឹក្សា ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានបញ្ជាក់ថា : បច្ចេកវិទ្យាប្កុកឆែន ឬ Blockchain Technology បានពន្យល់ថា៖
ប្លុកឆែន ឬ Blockchain គឺជាបច្ចេកវិទ្យាមូលដ្ឋាន ដែលនៅពីក្រោយប៊ីតខន (bitcoin) និងរាប់ពាន់នៃរូបិយប័ណ្ណគ្រីបតូ (cryptocurrencies) និងមានសក្តានុពលលើសពីរូបិយប័ណ្ណឌីជីថល។
បច្ចេកវិទ្យាប្លុកឆែន អាចជាបច្ចេកវិទ្យាមួយប្រភេទនៃនវានុវត្តន៍កម្រឹតខ្ពស់ជាងគេនៃសតវត្សរិ៍ទី២១។ វាត្រូវបានអភិវឌ្ឍឡើង ដើម្បីគាំពារប៊ីតខន (Bitcoin), បច្ចុប្បន្ន ប្លុកឆែនមានអំណាចរាប់ពាន់នៃរូបិយប័ណ្ណគ្រីបតូ ហើយអ្នកបង្កើតវាកំពុងតែធ្វើការងារនេះ ដើម្បីរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទៅក្នុងធុរកិច្ច រាប់បញ្ចូលវិស៏យសុខាភិបាល សិល្បៈ និងហិរញ្ញវត្ថុ។
ដើម្បីយល់អំពីផលប្រយោជន៍ដ៏រីកធំធាត់នេះ វាអាចជួយឲ្យយើងយល់ថា «តើប្លុកឆែនហ្នឹងវាធ្វើការងារយ៉ាងដូចម្តេច»? ហើយហេតុអ្វីវាមានតម្លៃ? និងអ្វីធ្វើឲ្យវាមានភាពខុសគ្នាពីបច្ចេកវិទ្យាអ៉ីនធឺណិតដទៃទៀត?»
🩸 ប្លុកឆែន ឬ Blockchain និយមន័យ៖
ប្លុកឆែន គឺជាសៀវភៅកត់ត្រាឌីជីថល (Digital Ledger) នៃប្រតិបត្តិការ ដែលថែទាំគាំពារដោយបណ្តាញកុំព្យូទ័រ នៅក្នុងវិថីមួយដែលធ្វើឲ្យវាមានការលំបាកនឹងវាយលុកចូល (Hack) ឬលុកចូលទៅធ្វើការផ្លាស់ប្តូរ។ បច្ចេកវិទ្យា ផ្តល់នូវមាគ៌ាសន្តិសុខនិងសុវត្ថិភាព សម្រាប់បុគ្គល ដើម្បីដោះស្រាយបញ្ហាដោយផ្ទាល់ជាមួយគ្នា ដោយគ្មានអន្តរការី ដូចជារដ្ឋាភិបាល ធនាគារ ឬភាគីទី៣ ឡើយ។
ការធ្វើឲ្យរីកធំធាត់នូវបញ្ជីនៃឯកសារកត់ត្រា ហៅថា «ប្លុក ឬ block» ដែលតភ្ជាប់គ្នាជាមួយនឹងការប្រើប្រាស់គ្រីបតូហ្ក្រាហ្វី ឬ cryptography។
ប្រតិបត្តិការនិមួយៗ គឺធ្វើការផ្ទៀងផ្ទាត់គ្នាដោយឯករាជ្យ តាមរយៈបណ្តាញកុំព្យូទ័ពីមួយទៅមួយដោយផ្ទាល់ (Peer to Peer) ដោយកត់ត្រាពេលវេលា និងបូកបន្ថែមទៅនឹងការរីកធំធាត់របស់ «ឆែន ឬ Chain» នៃទិន្នន័យ។ ការកត់ត្រាម្តងៗ ទិន្នន៏យមិនអាចធ្វើការផ្លាស់ប្តូរបានឡើយ។
ខណៈដែលមានប្រជាប្រិយភាពជាមួយនឹងកំណើននៃការប្រើប្រាស់នៃប៊ីតខន ឬ bitcoin, បច្ចេកវិទ្យាដទៃទៀត និងរូបិយប័ណ្ណគ្រីបតូ បច្ចេកវិទ្យាប្លុកឆែនបាននឹងកំពុងធានានូវកម្មវិធីប្រើប្រាស់ សម្រាប់កិច្ចសន្យាផ្លូវច្បាប់ ការលក់ទ្រព្យសម្បត្តិ កំណត់ត្រាសុខាភិបាល និងឧស្សាហកម្មដទៃទៀត ដែលតម្រូវការផ្តល់សិទ្ធិ និងកត់ត្រានូវសេរ៉ីនៃសកម្មភាព ឬប្រតិបត្តិការ។
🎈 ស៊ីជម្រៅជាងនេះទៅទៀត នូវអ្វីដែលជា «រូបិយប័ណ្ណគ្រីបតូ ឬ cryptocurrency?»
បច្ចេកវិទ្យាប្លុកឆែន ឬ Blockchain technology បានពន្យល់ថា៖
ការប្រើប្រាស់ប្រព័ន្ធប៊ីតខន ឬ Bitcoin system ជាឧទាហរណ៍៖ ទីនេះអ្វីទៅជាប្លុកឆែន? ហើយស្គាល់វាជាបច្ចេកវិទ្យានៃសៀវភៅកត់ត្រាបែងចែក ហើយវាធ្វើការងាររបស់វាយ៉ាងដូចម្តេច?
ការទិញ និងលក់ប៊ីតខន ត្រូវបានដាក់បញ្ចូល និងបញ្ជូនចូលទៅក្នុងបញ្តាញនៃកុំព្យូទ័រប្រកបដោយឋាមវន្ត ដែលយើងទាំងអស់គ្នាស្គាល់វាថាជា ណូដ ឬ Nodes។
បណ្តាញរាប់ពាន់នៃណូដនៅជុំវិញពិភពលោក ទទួលបញ្ជាក់ប្រតិបត្តិការដែលប្រើប្រាស់ក្បួនដោះស្រាយកុំព្យូទ័រ។ នេះគឺជាការុករក «ប៊ីតខន ឬ bitcoin » ។ អ្នករុករកនេះ គឺជាអ្នកបានបញ្ចប់ដោយជោគជ័យទី១ នូវ«ប្លុកថ្មី» គឺជាការផ្តល់រង្វាន់ជាមួយ«ប៊ីតខន» និងកម្រៃបណ្តាញ នូវអ្វីដែលត្រូវបានឆ្លងកាត់នៅលើអ្នកលក់និងអ្នកទិញ។ កម្រៃនេះអាចកើតចេញ ឬធ្លាក់មក អាស្រ័យទៅលើទំហំនៃប្រតិបត្តិការ។
ក្រោយពីការទិញត្រូវបានបញ្ជាក់ជាគ្រីបតូហ្ក្រាហ្វិក ការលក់ត្រូវបូកបន្ថែមទៅលើប្លុក នៅលើសៀវភៅកត់ត្រាបែងចែក។ ភាគច្រើននៃបណ្តាញ គឺចងគ្នាជាចង្វាក់ជាប្រចាំ ទៅនឹងប្លុកមុនៗនៃប្រតិបត្តិការប៊ីតខន ដែលកំពុងប្រើប្រាស់ស្នាមមេដៃគ្រីបតូហ្ក្រាហ្វិក ដែលស្គាល់ថាជាហាស ឬ hash និងការលក់ត្រូវបានដំណើរការ។
គោលគំនិតនៃបច្ចេកវិទ្យាប្លុកឆែន លេចចេញជារូបរាងនៅក្នុងសំណេរនៃបណ្ឌិត្យសភាពីឆ្នាំ១៩៨២ នៅក្នុងការពិភាក្សាស្តីពី «ការរៀបចំនៃប្រព័ន្ធកុំព្យូទ័របែងចែក ដែលអាចបង្កើន ថែទាំ និងជឿជាក់ដោយក្រុមអស្ចារ្យ»។ ប៉ុន្តែវាត្រូវបានសរសេរចេញនៅក្នុងឆ្នាំ២០០៨ ដោយលោក Satoshi Nakamoto ដាក់ឈ្មោះបន្លំថា «ប៊ីតខន គឺជាប្រព័ន្ធសាច់ប្រាក់អេឡិកត្រូនិកដោយផ្ទាល់ពីមួយទៅមួយ» ដែលនាំមកជាទ្រឹស្តីបណ្ឌិត្យសភា ទៅក្នុងការប្រើប្រាស់ពិតប្រាកដនៅក្នុងលោកយើងនេះ ៕
បញ្ជាក់៖ ទោះយ៉ាងណាគ្រប់បច្ចេកវិទ្យាវាមានគុណសម្បត្តិ និងគុណវិបត្តិរបស់វា ចឹងមុននឹងប្រើប្រាស់វាគួរតែសិក្សាវាឲ្យបានច្បាស់។ អត្ថបទនេះ គ្រាន់ជួយបំភ្លឺផ្លូវថាអ្វីទៅជា «ប្លុកឆែន» ប៉ុណ្ណោះ។ សូមបញ្ជាក់ថា, ករណីខាងលើ
រៀបរៀងដោយ លោក អ៉ឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ៕
ដោយ : សហការី