ភ្នំពេញ : ចឹងបានថា ឃើញគ្នាអនាថាគ្រោះថ្នាក់ចរាចរណ៍ គ្មានសាច់ញាតិ ឡានពេទ្យឯកជន មកហើយឃើញទៅហួស មកហួស មិនជួយដឹកគ្នាយកទៅសង្គ្រោះសិនទេ បើឃើញមានម៉ូតូនៅក្បែរ មានសម្ភារៈជាប់ខ្លួន ប្រជែងគ្នាដឹក។ នេះជាបង្ហោះ របស់លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ។
លោករដ្ឋមន្ត្រីលើកឡើងថា : ជាក់ស្ដែងនៅ វេលាម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣មានស្ត្រីអនាថាម្នាក់ដើរឆ្លងផ្លូវត្រូវរថយន្តហាយលេនឌ័បើកបុកបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយរថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនបាត់។
នៅចំណុចមុខផ្សារសេនជូរីតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោករដ្ឋមន្ត្រីបន្តថា : អ្វីដែលប្រជាពលរដ្ឋនៅកន្លែងកើតហេតុហួសចិត្តគ្រប់គ្នា ព្រោះឃើញឡានពេទ្យឯកជនជាច្រើនគ្រឿងបានមកដល់ហើយគ្រាន់តែឃើញជនរងគ្រោះជាជនអនាថា ប្រញាប់ប្រញាបើករថយន្តចេញឡើងលឿនមិនជួយដឹកគ្នាយកទៅសង្គ្រោះសិនទេ។
សូមអរគុណដល់រថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកពោធិ៍ចិនតុងដែលបានមកយកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យ៕
ដោយ : សហការី