លោក សុខ រស់៖ ការផ្សព្វផ្សាយសារាចរ ណែនាំនៅពេលនេះសម្រាប់បញ្ជ្រាប ជំរុញនិងពង្រីកការអនុវត្តសកម្មភាពកែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អោយដល់បណ្តារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ដែលបោះទីតាំងនៅមូលដ្ឋានរបស់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង: លោក សុខ រស់ អភិបាលរងខេត្តតំណាងលោកអភិបាលខេត្តស្វាយរៀងបានថ្លែងថា ការផ្សព្វផ្សាយសារាចរណែនាំនៅពេលនេះ  សម្រាប់បញ្ជ្រាប ជំរុញ និងពង្រីក ការអនុវត្តសកម្មភាពកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អោយដល់បណ្តារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ដែលបោះទីតាំងនៅមូលដ្ឋានរបស់ខ្លួន ដែលជាខ្សែបណ្តោយថ្នាក់ជាតិ។

ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៣ខែសីហាឆ្នាំ២០២៣ ក្នុងពិធី
បើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០០៨ សហវ.សរ,អហក ចុះថ្ងៃទី ០៤ ខែកក្កដា ឆាំ្ន២០២៣ស្តីពីការរៀបចំ
ផែនការយុទ្ធសាស្ត្រថវិការាជធានី ខេត្ត សម្រាប់ឆ្នាំ២០២៤-២០២៦ និង ស្ដីពីនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤
ដោយមានការចូលរួមពីសំណាក់លោក តំណាងប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកអនុប្រធានរតនាគារខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកលោកស្រីអភិបាលរងក្រុង-ស្រុក លោក លោកស្រីប្រធានគណនេយ្យក្រុង ស្រុកលោក លោកស្រីស្មៀនឃុំ សង្កាត់ជាច្រើននាក់ផងដែរ។

លោកអភិបាលរងខេត្តបន្តថា ជាការណ៍ពិតណាស់សារាចរនេះបានដាក់ចេញនូវក្របខ័ណ្ឌ និងវិធានការចម្បងៗសម្រាប់ការងារអនុវត្តចំណូល – ចំណាយតាមវិស័យនិងគោលការណ៍សំខាន់ៗ សម្រាប់បង្កើនប្រសិទ្ធភាពនៃការវិភាជថវិកាដោយផ្អែកលើលទ្ធភាពជាក់ ស្តែងនៃថវិកាជាតិ អាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល និងប្រសិទ្ធភាពនៃការអនុវត្តថវិកា របស់ក្រសួង ស្ថាប័ននាឆ្នាំកន្លងមក។ ស្របពេលជាមួយគ្នានេះផងដែរ រាល់ដំណាច់ឆ្នាំនីមួយៗ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតែងតែចេញលិខិតបទដ្ឋានគតិយុត្តសំខាន់ៗមួយចំនួនក្នុងការងារគ្រប់គ្រងចំណូល-ចំណាយថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីសម្រេចបាននូវការអនុវត្តថវិកាអោយមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់ ។

ឆ្លៀតក្នុងឱកាសនេះ លោកសុខ រស់ សូមរំលឹកនិងគូសបញ្ជាក់ឡើងវិញថា ការអនុវត្តថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិគឺជាស្នូលនៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ វាជាឧបករណ៍សម្រាប់ផ្សារភ្ជាប់គម្រោងរបស់រដ្ឋទៅនឹងគោលនយោបាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសគឺផ្សារភ្ជាប់ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រង និងប្រើប្រាស់ធនធានសាធារណៈ តាមរយៈការបង្កើនការទទួលខុសត្រូវ និងគណនេយ្យភាពរបស់ស្ថាប័នថ្នាក់ក្រោមជាតិដែលត្រូវតែអនុវត្តឱ្យខាងតែបាននូវលទ្ធផល ឬសមិទ្ធកម្មដែលត្រូវសម្រេចឱ្យបានថែមទៀតផង ។
ហេតុនេះហើយ សូមបណ្តាស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិក៏ដូចជាឯកឧត្តម អស់លោក លោកស្រី នាងកញ្ញាដែលមានភារកិច្ចទទួលខុសត្រូវក្នុងការអនុវត្តការងារនេះត្រូវតែលើកកម្ពស់សមត្ថភាព ការយល់ដឹង ការស្វែងយល់ឱ្យបានស៊ីជម្រៅនូវនីតិវិធី និងវិធានទាំងឡាយដែលបានចែងក្នុងសារាចរណែនាំនេះ ដើម្បីលើកកម្ពស់ការងារកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាគោលនយោបាយសំខាន់នៅក្នុងគោលនយោបាយកំណែទម្រង់ដទៃទៀតរបស់រាជរដ្ឋាភិបាល សំដៅប្រែក្លាយជាសមិទ្ធផលសម្រេចជោគជ័យជានិរន្តរ៍ និងចីរភាពសម្រាប់យើងទាំងអស់គ្នា ប្រជាពលរដ្ឋទូទាំងប្រទេសនិងសង្គមជាតិទាំងមូល ។

...

លោកអភិបាលរងខេត្តស្វាយរៀង សង្ឃឹមថា ការផ្សព្វផ្សាយសារាចរនេះនឹងផ្តល់ឱកាសនិងពេលវេលាគ្រប់គ្រាន់សំរាប់ឈ្វេងយល់និងទទួលនូវពុទ្ធិបន្ថែមលើសារាចរណែនាំនេះ ជាពិសេសយើងនឹងទទួលបាននូវការអនុវត្តថវិកាចំណូល-ចំណាយ ថវិកាឆ្នាំ២០២៣ កាន់តែសុក្រិត្យគ្រប់ជ្រុងជ្រោយ និងមានលក្ខណៈប្រាកដនិយម ផ្សារភ្ជាប់ទៅនឹងគោលបំណង គោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីទទួលបានលទ្ធផលជោគជ័យតាមការរំពឹងទុក៕ ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print