ភ្នំពេញ : ការប្រើប្រាស់ស៊ីញ៉ាល់ផ្សែង ទង់ និងចំណាំងពន្លឺកញ្ចក់ នៅមុនពេលដែល គមនាគមន៍ឥតប្រើប្រាស់ខ្សែ បានកកើតជាផ្នែកមួយនៃជីវិតមនុស្ស និងការចូលរួមជាបន្តបន្ទាប់មក។
គមនាគមន៍ឥតប្រើប្រាស់ខ្សែទំនើប មានន័យថា ការប្រើប្រាស់ស៊ីញ៉ាល់អគ្គិសនី និងរលកអាកាសវិទ្យុ សម្រាប់ទំនាក់ទំនងគ្នា បានកើតឡើងជុំវិញយើងតាំងពីរយៈច្រើនជាង ១០០ឆ្នាំមកហើយ។
នៅក្នុងឆ្នាំ១៨៩៧ លោក Guglielmo Marconi បានធ្វើការបង្ហាញដោយជោគជ័យនូវ <<តេឡេក្រាហ្វ ហ្វីឥតប្រើប្រាស់ខ្សែ ឬ Wireless Telegraphy>> តាមរយៈការបញ្ជូនរលកអេឡិកត្រូម៉ាញ៉េទិក សម្រាប់ រយៈចម្ងាយខ្លីមិនលើសពី ១០០ម៉ែត្រ។ ការបង្ហាញនេះ បានក្រាលជាផ្លូវមួយសម្រាប់វិទ្យុគមនាគមន៍ ឬ Radio Communication និងយល់អំពីពាក្យថា <<វិទ្យុ ឬ Radio>> គឺជាការទាញចេញពីឋាមពលកាំរស្មី។
នៅក្នុងឆ្នាំ១៩០០ ប្រព័ន្ធបញ្ជូនស៊ីញ៉ាល់តាមបច្ចេកវិទ្យាវិទ្យុ (Radio transmission) ពី Trans ទៅAtlantic ត្រូវបានបង្កើតឡើង ដែលជាកន្លែងរបស់លោក Guglielmo Marconi បានទទួលជោគជ័យក្នុងការបញ្ជូនសារ នៅក្នុងទម្រង់ជា <<កូដម័រ ឬ Morse Code>>។
បន្ទាប់មក បច្ចេកវិទ្យាដែលទាក់ទងនឹងគមនាគមន៍ឥតប្រើប្រាស់ខ្សែ និងប្រព័ន្ធឥតខ្សែ បានធ្វើការវិវត្តយ៉ាងលៀន និងដូចគ្នា ការកើតឡើងនូវប្រព័ន្ធបញ្ជូនស៊ីញ៉ាល់លើចម្ងាយឆ្ងាយ នៅក្នុងតម្លៃថោក ជាមួយនឹងឧបករណ៍មានតម្លៃថោក។
តាមរយៈកិច្ចអភិវឌ្ឍន៍នៃគមនាគមន៍ឥតប្រើប្រាស់ខ្សែ មានប្រព័ន្ធឥតខ្សែជាច្រើន និងវិធីសាស្រ្តផ្សេងៗគ្នា ដែលមានការរីកចម្រើន និងជាច្រើនទៀតក៏ត្រូវបានបាត់បង់ទៅវិញដែរ។ ជាឧទាហរណ៍ សម្រាប់ការបាត់បង់នេះ គឺគមនាគមន៍ទូរស័ព្ទ និងការផ្សាយទូរទស្សន៍។ វាជាការចាប់ផ្តើមនូវទូរស័ព្ទទាំងអស់ ត្រូវបានតភ្ជាប់ដោយទំនាក់ទំនងគ្នា តាមរយៈការប្រើប្រាស់បណ្តាញខ្សែ។
ប៉ុន្តែ ការរីកដុះដាលយ៉ាងលឿននៃគមនាគមន៍ចល័ត (Mobile Communication) ចាប់ផ្តើមជំនួសប្រព័ន្ធទូរស័ព្ទខ្សែដ៏ស្មុគ្រស្មាញ។ នៅក្នុងសេណារីយ៉ូនេះ បច្ចេកវិទ្យាប្រើប្រាស់ខ្សែ (Wired Technology) ក្លាយទៅជាការហួសសម័យ និងត្រូវបានជំនួសដោយគមនាគមន៍ឥតប្រើប្រាស់ខ្សែ (Wireless Communication)។

សេណារីយ៉ូដទៃទៀត ជាកន្លែងដែលគមនាគមន៍ឥតប្រើប្រាស់ខ្សែ បានចូលមកជំនួសគមនាគមន៍ប្រើប្រាស់ខ្សែ គឺការផ្សាយទូរទស្សន៍។ នៅក្នុងថ្ងៃមិនយូរប៉ុន្មាន ស៊ីញ៉ាល់ទូរទស្សន៍ ត្រូវបានផ្សាយ ដោយប្រើប្រាស់ឧបករណ៍វិទ្យុឥតខ្សែ ប៉ុន្តែ វាត្រូវបានចូលមកជំនួសដោយទូរទស្សន៍ខ្សែកាប្លិ៍។
នេះជាឧទាហរណ៍ចំនួនពីរ ដែលគូសបញ្ជាក់ថា ជាមួយនឹងការអភិវឌ្ឍនៃបច្ចេកវិទ្យា យើងជានិច្ចជាកាលបានជ្រើសរើស នូវអ្វីដែលល្អសម្រាប់ស្ថានការណ៍នីមួយៗ មានន័យថា នៅក្នុងតំបន់មួយចំនួន យើងអាចប្រើប្រាស់គមនាគមន៍ប្រើប្រាស់ខ្សែ ហើយក្នុងតំបន់ខ្លះ យើងត្រូវប្រើប្រាស់គមនាគមន៍ឥតប្រើប្រាស់ខ្សែ។
សូមរង់ចាំភាគបន្ត………
រៀបរៀងដោយ លោក អ៊ឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕
ដោយ : សហការី