ភ្នំពេញ៖ បើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះថា៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ០៣គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី០៣ ខែសីហានេះ ក្នុងនោះមានម៉ូតូ ០គ្រឿង និងរថយន្ត ០៣គ្រឿង ខណៈមនុស្សស្លាប់ ៦នាក់ និងរងរបួស ១៨នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស នាថ្ងៃនេះបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២០គ្រឿង ក្នុងនោះមានម៉ូតូ ០គ្រឿង និងរថយន្តគ្រប់ប្រភេទ ២០គ្រឿង។ ចំពោះបទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូគ្មានបទល្មើស។ ដោយឡែករថយន្តរួមមាន៖ អត់ប័ណ្ណបើក ឆៀក និងល្មើសសញ្ញាជាដើម។
ជាមួយគ្នានេះ លោកអ្នកនាំពាក្យរូបនេះ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។
គួរជម្រាបដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា សម្រាប់ថ្ងៃទី០៣ ខែសីហានេះដែរ បានកើតឡើងចំនួន ១២លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៦នាក់ របួសចំនួន ១៨នាក់ (របួសធ្ងន់ចំនួន ១១នាក់)។ រយៈពេល ០៣ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣៣លើក បណ្ដាលឱ្យមនុស្សស្លាប់ ១១នាក់ របួស ៤៨នាក់ (របួសធ្ងន់ ២៨នាក់)៕ដោយ៖សហការី