ខេត្តមណ្ឌលគិរី៖ លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បើករថយន្តបុកក្មេងអាយុ៥ឆ្នាំម្នាក់ស្លាប់បង្កការភ្ញាក់ផ្អើលពេញខេត្ត។
ហេតុការណ៍លោកប្រធានមន្ទីរបើករថយន្តបុកក្មេងនោះបានកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី៣ខែសីហាឆ្នាំ ២០២៣ត្រង់ចំណុចក្នុងក្រុមពូទ្រង ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
តែអ្វីដែលគេចាប់អារម្មណ៍ហួសចិត្តនោះគឺលោកប្រធានមន្ទីរូបនោះមិននៅដោះស្រាយបញ្ហានៅហ្នឹងកន្លែងកើតហេតុនោះទេបែរជាព្យាយាមគេច វេសខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។
ទោះយ៉ាងណា ក៏ដោយតាមរយៈភិនភាគរថយន្តនិងស្លាកលេខ អ្នកឃុំសែនមនោរម្យបានស្គាល់ច្បាសណាស់ថាគឺជារថយន្តលោកយន់សារោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី។
មន្ត្រីនគរបាលចរាចរណ៍ស្រុកអូររាំងបានឲ្យដឹងថានៅថ្ងៃកើតហេតុនោះ លោកយន់ សារ៉ោម បានធ្វើដំណើរោយរថយន្តចេញពីក្រុងសែនមនោរម្យបើករថយន្ត ពាក់ស្លាកលេខរដ្ឋ២០-២-០១៥២ គោលដៅទៅពិនិត្យមើល ផ្លូវដែលបាក់ស្រុតនៅចំណុច អូរងើយ ក្នុងស្រុកអូរាំងនិងមើលដំណើរការនៃការឈូស ឆាយធ្វើផ្លូវវាងដើម្បីអាចឲ្យរថយន្តធ្វើចរាចរណ៍បណ្ដោះ អាសន្នបានសិន។
អ្នកភូមិនៅទីនោះនិយាយថា ក្មេងប្រុស អាយុ៥ឆ្នាំងគ្រោះនោះកំពុងតែរត់លេងនៅលើចិញ្ចើមផ្លូវក៏ត្រូវរថយន្តលោកយន់ សារ៉ោមនោះបើកបំបុកតែម្តងហើយក៏ជ្រុលចង្កូតទៅបុករថយន្តកាមារីស្វិត១គ្រឿងទៀតផងដែរ។
អ្នកភូមិនិយាយទៀតថា អ្នកបើកបររថយន្តពាក់ស្លាកលេខរដ្ឋនោះទំនងជាងុយដេកក៏ជ្រុលមកបុកតែម្តង។
ក្មេងប្រុសរងគ្រោះឈ្មោះ ជីង អាន អាយុ៥ឆ្នាំ
រស់នៅជាមួយឪពុកម្ដាយក្នុងក្រុមពូទ្រង ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ក្រោយកើតហេតុលោកយន់ សារ៉ោម ដែលជាអ្នកបើកបររថយន្តបង្ករហេតុផ្ទាល់មិនបាននៅសួរនាំហេតុផលឬ ជួបឪពុកម្ដាយក្មេងរង គ្រោះនោះដោះស្រាយនោះទេ។
តែផ្ទុយទៅវិញលោកបានព្យាយាមជម្លៀសខ្លួនចេញពីកន្លែងកើតហេតុយ៉ាងលឿនបំផុតទៀតផង។
យ៉ាងណាក៏ដោយតាមរយៈភិនភាគរថយន្តទើបគេដឹងថា ជនបង្ករហេតុគឺលោកយន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគីរីគឺជាជនលេចធ្លោម្នាក់លើបញ្ហារឿងអាស្រូវ នៅក្នុងខេត្តមណ្ឌលគិរីទាំងបញ្ហាក្រុមគ្រួសារនិងបញ្ហាសង្គមពាក់ព័ន្ធអំពើហិង្សារ និងបញ្ហាដីធ្លីជាច្រើនទៀតផង។
លោកមានបញ្ហាទំនាស់ដីធ្លីច្រើនកន្លែងជាមួយប្រជា ពលរដ្ឋបងប្អូនជនជាតិភាគតិច, លោកមានរោងសិប្បកម្មនៅក្បែរតំបន់អភិរក្សភ្នំព្រិចជាពិសេសលោកមានវិបត្តិគ្រួសារដោយការលែងលះជាមួយភរិយា។
ឥឡូវរឿងមួយទៀតគឺករណីបើក រថយន្តបុកក្មេងបណ្ដាលឲ្យស្លាប់រួចលោកគេចខ្លួនព្យាយាមមិនទទួលខុសត្រូវ។
បើទោះបីជាមានរឿងអាស្រូវច្រើន រុំព័ទ្ធនិងការស្ដីបន្ទោស់ពីអភិបាលខេត្តយ៉ាងណាក្តីក៏ ដោយក៏លោកយន់ សារ៉ោម នៅតែបន្តឈរជើងយ៉ាង រឹងមាំ នៅក្នុងតួនាទីជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីដដែល។
មជ្ឈដ្ឋានគេរង់ចាំមើលរឿងមួយនេះទៀតពាក់ព័ន្ធនឹងអាយុជីវិតក្មេងតើលោកយន់ សារោមមានជោគវាសនាយ៉ាងណាឬសងលុយរួចខ្លួន ដោយមិនមានទោសអ្វីទេ។
លោកយន់ សារ៉ោមកន្លងមកបានប្រព្រឹត្តខុសឆ្គងក្នុងការងារក៏ដូចជាទំនាក់ទំនងជាមួយប្រជាជនផងដែរ ៕
ដោយ៖ ជីវ័ន្ត